Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួន គ្រូអគ្គិនេត្រ រឿងផ្សាយ​ធ្វើយ័ន្ត​ការពារ​ជម្ងឺ កូវីដ​១៩​

ភ្នំពេញ៖​ នៅព្រឹក​ថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានហៅឈ្មោះ​ វ៉ាន់ សុខសីហា រហស្សនាមគ្រូអគ្គិនេត្រ​ មកសាកសួរ​ ពាក់ព័ន្ធ​នឹងការផ្សាយ​ធ្វើយ័ន្ត​ការពារ​ ជម្ងឺ កូវីដ​១៩​ ។ រហូតមកទល់នឹងពេលនេះ ប្រភពនៃព័ត៌មានយើងពុំទាន់ទទួលបានរបាយការណ៍ច្បាស់ការណាមួយថាតើ គ្រូក្មេងម្នាក់នេះ ទទួលបានការអប់រំដោះលែងមកវិញឬសមត្ថកិច្ចចាត់ការទៅតាមជំនាញឬយ៉ាងណា ព្រោះថាពេល​នេះ​សមត្ថកិច្ច​កំពុង​សួរចម្លេីយនៅឡើយ។
សូមបញ្ជាក់ថាគ្រូអគ្គិនេត្រនេះត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួនម្តងរួចមកហើយពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែក្រោយជាប់ឃុំបានមួយរយៈត្រូវបានដោះលែងមកវិញ៕
ចែករំលែកអត្ថបទ