Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ស្លាប់ម្នាក់​ របួសធ្ងន់២នាក់​ បន្ទាប់ពីជិះម៉ូតូឌុបគ្នាជ្រុលទៅបុករម៉ក់កង់បីពីក្រោយនៅផ្លូវ​៦០ម៉ែត្រ

​ភ្នំពេញ​ ៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង​ និង២នាក់ទៀតរងរបួសធ្ងន់​ បន្ទាប់ពីជិះម៉ូតូឌុបគ្នាបើកក្នុងល្បឿនលឿនជ្រុលទៅ​បុករម៉ក់កង់បីខ្មែរពីក្រោយពេញទំហឹង​ កាល​ពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣ ខែ​មេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០​ម៉ែត្រ ជិតនិងបុរីប៉េងហួត ក្នុងសង្កាត់ចាក់​អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​សពជនរងគ្រោះមានឈ្មោះ ម៉ែន ពៅ ភេទប្រុសអាយុ២២ឆ្នាំ ទីកន្លែងកំណើតនៅឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង សព្វថ្ងៃធ្វើការនៅក្នុងបរីប៉េងហួត។

​តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជិះម៉ូតូម៉ាក់ស៊ុយស៊ុគីឡែត ពណ៌ស ពាក់ស្លាក់លេខ ស្វាយរៀង 1N-4027 ជិះគ្នាបីនាក់ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវ៦០ម៉ែត្រក៏ជ្រុលទៅបុកជាមួយនិងរម៉ក់កង់បីខ្មែរចំពីក្រោយពេញទំហឹងដែលកំពុងតែឆ្លងផ្លូវបម្រុងនិងបត់បណ្តាលឲ្យម្ចាស់ម៉ូតូស៊ុយស៊ុគីឡែតម្នាក់ដួលបោកក្បាលនិងថ្នល់ស្លាប់នៅក្នុងថ្លុកឈាមនិងពីនាក់ទៀតអង្គុយពីក្រោយរងបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរម៉ក់កង់បីទៅរក្សាទុកបណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់ញាតិវិញ។ ដោយឡែកសពជនរង គ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ