Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

បុរសអ្នករត់តាក់សុីម្នាក់ត្រូវក្រុមចោរចាក់ជា​ច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមប្លន់យក​រថយន្ត​ទៅបាត់

កំពង់ស្ពឺ៖​ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត​នៅ​ក្នុងថ្លុកឈាមគួរ​ឲ្យសង្វេក​ បន្ទាប់ពីក្រុម​ចោរចាក់និងកូនកាំបិតចុងស្រួចចំចុងដង្ហើម​ចំនួន៣កាំបិតប្លន់យករថយន្តមួយគ្រឿងទៅ​បាត់​ ៖​ ហេតុការណ៍ដរន្ធត់នេះបានបង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១០និង៣០នាទី​យប់ថ្ងៃទី៣ខែមេសាឆ្នាំ២០២០​ នៅចំណុច​ស្ពានអាកាសផ្សារកំពង់ស្ពឺ​ ។

បើតាមសមត្ថកិច្ចជំនាញ់ខេត្តកំពង់ស្ពឺបា​នឲ្យ​ដឹងថា​ សពជនរងគ្រោះដែលគេចាក់សម្លាប់​មានឈ្មោះ​ ម៉ឺន ចេក​ ភេទ​ ប្រុសអាយុ​៥០​ឆ្នាំមុខរបជាអ្នករត់តាក់សុី​ រស់នៅភូមិដើមចាន់ សង្កាត់ច្បាអំពៅ២ ខ័ណច្បាអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានអោយដឹងថា​ នៅពេលកើតហេតុគេបាន​ឃើញ​រថយន្ត​ មួយគ្រឿងម៉ាកបាឡែន ពណ៌​ទឹកមាសពាក់ស្លាកលេខភ្នំពេញ​2AD,​ ​2414​ បើកបរពីលិចទៅកើត​ ខណៈមកដល់ចំណុច​ស្ពានអាកាសមុខផ្សារ​ក៏បានឈប់រថយន្ត​ រួច​ច្រាលសព​ជនរងគ្រោះទលាក់ចេញពី​រថយន្ត​ ហើយបានបន្ថែមល្បឿនបើករត់គេចទៅ​ទិសខាងកើតបាត់​ស្រមោល​ ។
បន្ទាប់ពីកើតហេតុមន្ត្រីនគរបាលជំនាញបាន​យកសពជនរងគ្រោះទៅតំម្កល់ទុកនៅ​សាល​មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដើម្បី ធ្វើ​ការស្រាវជ្រាវរកក្រុមគ្រួសារ​ ។

លុះព្រឹកឡើងថ្ងៃទី០៤ខែមេសាឆ្នាំ២០២០​សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ​ប្រគល់សពជនរងគ្រោះជួនសាច់ញ្ញាតិ​ក្រុ​មគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅ​ស្រុកកំណើត​ ។ ចំណែកសមត្ថកិច្ចបន្តធ្វើការ​ស្រាវជ្រាវរករថយន្តនិងក្រុមចោរប្លន់យក​មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕