Thursday, October 15, 2026
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ​ហាក់ដូច​ជាគ្មានវិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រី​នៅជិត​ បេនឡាន​ ផ្សារថ្មី​ ក្នុងសង្កាត់ផ្សារថ្មី២​ ដូចជាមិនខ្វល់និងបទបញ្ជារបស់ថ្នាក់លើ

ភ្នំពេញ៖​ យោងតាមសេចក្ដីរាយការណ៍​ច្បាស់​ការបានអោយដឹងថា​ ទីតាំងហ្គេមបាញ់ត្រីខុស​ច្បាប់ចំនួន​២កន្លែង​នៅតាមបណ្ដោយផ្លូវ​១២៦​ ជាប់បេ​ន​ឡានផ្សារធំថ្មី​ ស្ថិតក្នុងសង្កាត់​ផ្សារថ្មី២​ ខណ្ឌដូនពេញ​ កំពុងបើក​ទទួល​ស្វាគមន៍​ក្រុមអ្នក​ញៀនល្បែងទាំង​យប់ទាំងថ្ងៃយ៉ាង​គគ្រឹក​គគ្រេង​ ដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះ​បង្ក្រាបឡើយ​ ហាក់​បីដូចជាមិនខ្វល់និង​បទ​បញ្ជារបស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​ រាជធានី​ភ្នំពេញ​ ។

មហាជនរងចាំមើលអាជ្ញាធរមាន​សមត្ថកិច្ចខណ្ឌ​ ដូនពេញនិងមានវិធានការ​យ៉ាងណា​ ចំពោះទីតាំង​ហ្គេមបាញ់ត្រី​ ខុស​ច្បាប់ចំនួន​២កន្លែងខាង​លើនេះ​ ព្រោះល្បែងសុីសងជាដើម​ចមដែលនាំអោយកើត​មាននូវអំពើ​ចោរកម្ម​ លួច​,ឆក់,ប្លន់នៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានី​ភ្នំពេញកាល​ពីព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២០បាន​បើកកិច្ចប្រជុំគណៈ​បញ្ជាការឯកភាពរដ្ឋបាលរាជធានី​ភ្នំពេញក្រោម​ អធិបតីភាពលោក ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញនិងជា​ប្រធានគណៈបញ្ជាការឯកភាព​រដ្ឋបាលរាជធានី លោកអភិបាលរង​រាជធានី​ លោកឧត្ដមសេនីយ៍ស្នងការនគរ​បាលរាជធានី​ លោកឧត្ដមមេបញ្ជាការកងរាជ​អាវុធហត្ថរាជធានីភំ្នពេញ លោក​ព្រះរាជ​អាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងរដ្ឋបាលខណ្ឌទាំង ១៤។​

គួររំលឹកថាក្នុងកិច្ចប្រជុំនោះបានផ្តោតសំខាន់ទៅលើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការ​ បង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ​គ្រឿងស្រវឹងនិងគ្រឿងញៀនខុស​ច្បាប់ក្នុងរាជធានីភ្នំពេញនិងជាពិ​សេសកិច្ច​ការការ​ពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀប​រៀបរយ​សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានី​ភ្នំពញ​ ! តែ​ អាជ្ញាធរ​ មាន​សមត្ថកិច្ច​ ខណ្ឌ​ដូនពេញ​ ហាក់មិនអើពើ​នៅ​តែបណ្ដែបណ្ដោយឲ្យមាន​ទីតាំងហ្គេមបាញ់​ត្រី​ មិនមានវិធានការបង្ក្រាប​ ដូចជាផ្គើននិងបទបញ្ជារបស់ថ្នាក់លើ​ ៕

ចែករំលែកអត្ថបទ