បុរសម្នាក់លោត សម្លាប់ខ្លួនពីលើសណ្ឋាគារឡាក់គីស្ដារ២ ជាន់ទី៧ មិនដឹងមូលហេតុ
ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេបានលោតពីលើសណ្ឋាគារឡាក់គីស្ដារ២ ជាន់ទី៧ បណ្ដាលឲ្យបែកក្បាលសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ធ្ងរ ស្លាប់បន្ទាប់ពីបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១១និង០០នាទី យប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ នៅចំណុចសណ្ឋាគារឡាក់គីស្តារ២តាមណ្ដោយផ្លូវលេខ៣៣៦ ក្រុម ទី២០ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៨ទៅ៣០ឆ្នាំ ជនជាតិខ្មែរ
Read More