សន្តិសុខ​សង្គម

ជិះម៉ូតូដេញគ្នាមិនប្រយត្ន័ជ្រុលទៅម៉ូតូមួយ​គ្រឿងទៀតបណ្ដាលឲ្យជនជាតិចិន​ ម្នាក់​ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ ៖​ បុរសជនជាតិចិន​ ម្នាក់បានស្លាប់បាត់បងជីវិតយ៉ាងអាណោចអធម៌​ បន្ទាប់ពី​ជនបង្កជិះម៉ូតូដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោង០៥និង៤០​នាទី​ព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០២០​ នៅចំណុចផ្លូវបែកជាបួនមុខហាងលក់រថយន្តតាំងប៊ុន​ហេង តាមបណ្តោយផ្លូវ ១៨២ កែងនឹងផ្លូវ ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា​ ជាជន​ជាតិចិន​ ជិះម៉ូតូម៉ាកCUB ពណ៌ទឹកប៊ិច ពាក់​ស្លាកលេខភ្នំពេញ1HN-1339ជាអ្នកលក់តៅហ៊ូ​ ។
ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់ជិះម៉ូតូម៉ាក​ឌ្រីមសង់ C125ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID-9154រងរបួស​ធ្ងន់ម្នាក់និងម្នាក់ទៀតរបួសស្រាល

បើតាមប្រភពបានប្រាប់ឲ្យដឹងថា​ដំបូងឡើយគេឃើញជនជាតិចិន​ ដឹកតៅហ៊ូ ជិះម៉ូតូតាមបណ្ដោយផ្លូវ ២២៣ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុត្រូវបានម៉ូតូជាច្រើនគ្រឿងបានដេញគ្នា ប្រសេក ប្រសាចបានជ្រុលមកបុកម៉ូតូឌ្រីមសង់មួយគ្រឿងរបស់គាត់ចំពាក់កណ្ដាលបណ្ដាលឱ្យដួលជនរងគ្រោះបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯអ្នក​បុករងរបួសធ្ងន់ម្នាក់និងស្រាល ម្នាក់ត្រូវបាន​រថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូទាំង២គ្រឿងបានរងការខូចខាត​យ៉ាងដំណំ ឯអ្នករង របួសស្រាលបានរត់គេច​បាត់​ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់ក៏បានពិនិត្យមើលលើសពហើយប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការក្រុង៕

ចែករំលែកអត្ថបទ