Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យតៃកុង​ ងងុយដេក បើករថយន្តដឹកស្រាបៀរកម្ពុជា ក្រឡាប់ផ្ងារជើង ចាក់ស្រា​បៀរពេញផ្លូវ

កំពង់ធំ៖​ (ព័ត៌មានបឋម) រថយន្តដឹងស្រាបៀរ​កម្ពុជា​ របស់ក្រុមហ៊ុន​ ស្រាបៀរកម្ពជា​សង្ស័យអ្នកបើកបរ​ងងុយដេក​ រេចង្កូតក្រឡាប់ផ្ងាជើងចាក់ស្រា​បៀរពេញផ្លូវ​ ៖​ ហេតុការណ៍គ្រោះថ្នាក់​ចរាចរ​ណ៍​នេះបានកើតឡើងកាលពីវេលា​ម៉ោង០៥និង៤០នា​ទី​(ទាបភ្លឺ)ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២០​ នៅ​តាមបណ្ដោយផ្លូវ​ជាតិលេខ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា​ រថយន្តដែលក្រឡាប់នោះ​ ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ3E-3522 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងសឺមីរ៉ឺម៉កផ្លាកលេខភ្នំពេញ4A-4889 ផ្ទុកស្រាបៀរកម្ពុជា (បើកបរទិសដពីត្បូងទៅជើង) អ្នកបើកបរឈ្មោះ សារ៉ាត់ ពិសិត អាយុ ២២ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា​ ក្នុងករណីនេះមិន​មានអ្នករងរបួសនោះទេ​ បន្ទាប់ពីកើតហេតុ​កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅជួយអន្តរាគមន៍ និងវាសវែងនៅកន្លែងកើតហេតុ៕

ចែករំលែកអត្ថបទ