Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំ​ញៀនមួយចំនួន

បាត់ដំបង៖​ កម្លាំងនគរបាលក្រុងបាត់ដំបង​​ ដោយអនុវត្តតាមការណែនាំរប​ស់​ឯក​ឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុ​ខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់​ដំបង​ បានចុះ​បង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្ដែង​ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ដកហូត​ថ្នាំញៀនមួយចំនួន។
ប្រតិបត្តការណ៍នេះបានធ្វើឡើងនៅវេលា​ម៉ោង០៣និង៤៥នាទីរសៀលថ្ងៃទី១០ខែ​ឧសភាឆ្នាំ២០២០​ ចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ស​មត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនមានឈ្មោះ លី អុីសា ហៅ ពាង ភេទប្រុសអាយុ​ ៣២ឆ្នាំ ទីលំនៅ ​ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ ស្នាក់នៅបណ្តោះអាសន្ន ក្រុម​ទី​០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថតាងដក​ហូតរួមមាន៖​ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំ​នួន ១៥ថង់ (ធំ១១ថង់ តូច០៤ថង់) ទម្ងន់ ១,០៣​៤,២០ក្រាម ទាំងសំបក​សង័្សយជាសារធាតុ​ញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកកICE
-ម្សៅពណ៌សសង័្សយជាសារធាតុ​ញៀនប្រភេ​ទ​កេតាមីនចំនួន ០១កូនថង់
-សារធាតុរាវចំនួន៣កូនដបសង្ស័យជាសា​រ​​ធាតុញៀន
-កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
-ទូរសព្ឌ័ដៃចំនួន០១គ្រឿង
-កូនកាបូបសំរាប់ដាក់ប្រាក់ពណ៌​ទឹកប៊ិចចំនួន០១
-ប្រាក់រៀលចំនួន៣០ម៉ឺនរៀល
-ម៉ូូតូចំនួន០១គ្រឿង ម៉ាកអុិចសេចទ័រ ពណ៌​ស​លាយខ្មៅ គ្មានស្លាក់លេខ លេខតួ និងលេខ​ម៉ា​ស៊ីន៥៨៨៨១១។

បច្ចុប្បន្ន​ ក្រោយពេលសាកសួរ​ រួចរាល់ជន​សង្ស័យ និងវត្ថុតាង​ ត្រូវបាន​នគរបាលក្រុង​បាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ​ចាត់​ការតាម​នីតិវិធី​ច្បាប់៕

ចែករំលែកអត្ថបទ