Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ត្រូវបាន​ នគរបាលចាប់​ខ្លួនតាម​ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់​សាលាដំបូងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖​ កំលាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុករវៀង សហការណ៏​ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណីយ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ អនុវត្តតាមដីកាបង្គាប់អោយចាប់​ខ្លួនរបស់តុលាការខេត្តព្រះវិហារ ហើយបាន​រកឃើញគ្រឿងញៀន៣កញ្ចប់។

លោកវរសេនីយ៍ឯក សាយ ដេត អធិការ​នគរបាលស្រុករវៀងបានអោយដឹងថា​ ដោយ​អនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៤៥គព្រ ចុះថ្ងៃទី០៨ខែមេសា ឆ្នាំ២០២០ ដោយលោក ជៀន ស្រស់ ចៅក្រមស៊ើប​សួរនៃសាលាដំបូងខេត្តព្រះវិហារ បង្គាប់អោយចាប់ខ្លួនជនត្រូវចោទឈ្មោះ ផាន សង់ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀងខេត្តព្រះវិហារ ។

លោកអធិការបានបន្តថាជនត្រូវចោទឈ្មោះ ផាន សង់ ត្រូវបានចោទពីបទ​រក្សាទុក និងជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តឡើងនៅភូមិគោក​បេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩​ កន្លងទៅ ។

បច្ចុប្បន្ន​ ជនត្រូវចោទរួមទាំងវត្ថុតាងត្រូវបាន​បញ្ជូនទៅតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ