សន្តិសុខ​សង្គម

នគរបាលខណ្ឌច្បារអំពៅ​ ឆ្មក់បង្ក្រាបទីតាំងជល់មាន់​ និងបាញ់អាប៉ោងមួយកន្លែង​ ក្រុមអ្នកញៀនល្បែងរត់ចែកជេីងគ្នាបាតជើង​សព្រាត

ភ្នំពេញ​ ៖​ ក្រុមអ្នកញៀនល្បែងជល់មាន់​ អាប៉ោង​ជាច្រេីននាក់​បានរត់ចែកជេីងគ្នាសព្រាត​ ខណៈកម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បានឆ្មក់បង្ក្រាប​ កាលពីវេលាម៉ោង១១​ និង៣០នាទីព្រឹក​ ថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិតក្នុងភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ ។

​ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ដោយមានប្រជាពលរដ្ឋល្អ​បានរាយការណ៍ប្រាប់ថា​ ទីតាំងខាងលេីកំពុងបេីកល្បែងជល់មាន់​ បាញ់អាប៉ោង​ និងមានមនុស្សទៅលែងយ៉ាងច្រេីន​ ទេីបលោកវរសេនីយ៍ឯក​ ម៉ៅ​ សឿត​ ដែលជាអធិការនគរបាលខណ្ឌ​ច្បារអំពៅ​ បានបញ្ចាផ្ទាល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបភ្លាមៗតែម្ដង​ ។ ខណៈចុះប្រតិបត្តិការណ៍​បង្ក្រាប​ ក្រុមអ្នកញៀនល្បែងជាច្រេីនបានរត់ចែកជេីងគ្នាបាត់អស់​ ដោយបន្សល់ទុកសម្ភារៈ​ មាន់គក​ និងម៉ូតូ​ ចោលត្រង់ទីតាំងខាងលេី​ ។

​ ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ​ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​ ៖​ មាន់គក៦ក្បាល​ ,ម៉ូតូ២គ្រឿង​ ,​ ឧបករណ៍បាញ់អាប៉ោង​ និងសម្ភារៈមួយចំនួន​ ហេីយត្រូវបានបញ្ចូនរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ រង់ចាំចាត់ចែងតាមនីតិវិធីបន្ត​ ៕

ចែករំលែកអត្ថបទ