ជិះម៉ូតូលឿនវ៉ាជែងចាប់ហ្វ្រាំងរអិលដួលបោកក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ យុវជនម្នាក់បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌បន្ទាប់ពីជិះម៉ូតូមួយគ្រឿងបោះពួយលឿនដូចហោះវ៉ាជែងដួលបោកក្បាលនិងថ្នល់ កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខការ៉ាសសាំង សូគីមុិច ក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ជឿន សីហា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបជាងម៉ាស៊ីនក្នុងរោងចក្រស្នាក់នៅបន្ទប់ជួលជិតផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី២
Read More