Tuesday, September 30, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

គ្រាន់តែផឹកសុីមើលមុខប្អូនស្រីម្ចាស់ហាងត្រូវបុគ្គលិកព្រួតវាយរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖ បុរស៣នាក់ត្រូវបុគ្កលិកហាងផឹកសុីមួយកន្លែងដែលមានយីហោ ភ្នំពេញសាច់អាំង PPQ នាំគ្នាព្រួតវាយដោយប្រើសោរច្រវ៉ាក់និងកែវស្រាបណ្ដាលអោយរងរបួសបែកក្បាលឈាមហូរស្រោចពេញខ្លួន ក្រោយពីផឹកសុីមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង២០នាទីរំលងអាធ្រាន ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកសុី យីហោ ភ្នំពេញសាច់អាំងPPQ តាមបណ្ដោយផ្លូវលេខ១៣៦ ផ្សាយកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា ពួកគាត់ធ្លាប់ចូលមកផឹកសុីក្នុងហាងនេះជាច្រើនសារហើយ ហើយក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះក៏មានម្នាក់ជាបុគ្គលិកក្នុងហាងនេះដែរ

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន១៣កញ្ចប់និងជញ្ជីងថ្លឹង១

ភ្នំពេញ៖​ នគរបាលខណ្ឌដូនពេញស្រាវជ្រាវបង្ក្រាបករណីជួញដូរសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ថ្នាំញៀន​១៣កញ្ចប់ជញ្ជីងថ្លឹងរួមទាំងវត្ថុតាងមួយចំនួនទៀតកាលពី​វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៩​ ស្ថិតនៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ភូមិ៣សង្កាត់ស្រះចកខណ្ឌដូនពេញ។ សមត្ថកិច្ចឲ្យដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ លុច​ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។ វត្ថុតាងរួមមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់​ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន​ ឧបករណ៍ប្រើប្រាស់មួយចំនួននិងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌ និងប៉ុសិ៍្តកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់និងថ្នាំញៀនមួយចំនួនធំត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្ក្រាបបាន

កំពង់ឆ្នាំង៖​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់​ឆ្នាំង​និងកម្លាំងនគរបាលស្រុកបរិបូណ៌ សហការជាមួយកងរាជអាវុធហត្ថ ស្រុកបរិបូរណ៍ ក្រោមការបញ្ជាដឹកនាំពីលោក ព្រះរាជអាជ្ញា យូ ទិត្យវឌ្ឍនៈ និង លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ថ្ងៃទី១០ខែមករាឆ្នាំ២០១៩បានចុះបង្ក្រាបករណីគ្រឿងញៀន មួយកន្លែង ចំណុចផ្ទះឈ្មោះ ហែម ចាន់ថន ភេទស្រី អាយុ​៥៩ឆ្នាំ

Read More
សន្តិសុខ​សង្គម

កូនស្រីថៅកែលក់ត្បូងនិងគ្រឿងអលង្ការចង.ក​សម្លាប់ខ្លួនក្នុងផ្ទះភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ នារីម្នាក់ជាកូនថៅកែលក់ត្បូងនិងគ្រឿងអលង្ការ ចង.កសម្លាប់​ខ្លួនក្នុងផ្ទះដោយមិនដឹង​មូលហេតុ​ បង្កការណ៍​ភ្ញាក់​ផ្អើលកាល​ វេលាម៉ោង៨ព្រឹក ថ្ងៃទី១០ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៤៥០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។ នារីរងគ្រោះមានឈ្មោះ អៀន រ័ត្នឆវី អាយុ២៨ ឆ្នាំមុខរបរ  បុគ្គលិកសាលារៀនឯកជន ស្នាក់នៅផ្ទះកើតហេតុ​ ។  បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថានៅវេលា​ម៉ោង៣និង០០នាទីរសៀលថ្ងៃទី០៩

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងថ្នាំគ្រវី ១២៥០ដប

កំពង់ឆ្នាំង៖ កម្លាំងការិយាល័យជំនាញស្នងការខេត្តកំពង់ឆ្នាំង ស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនប្រភេទទឹកចំនួន៥០ប្រអប់ស្មើនឹង ១២៥០ដប កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ថ្នាំញៀនដែលកម្លាំងជំនាញ ស្នងការខេត្តបង្ក្រាបបាន ជាប្រភេទថ្នាំទឹក ថ្នាំសប្បាយ គ្រវី

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនផ្កាយ១និងនគរបាល៥នាក់រួចដោះលែងវិញភ្លាមៗ

ភ្នំពេញ៖ ប្រភពព័ត៌មានមួយចំនួនបានអោយដឹងថា មានករណី តម្រួតបទបញ្ជាចាប់ខ្លួន មន្រ្តីនគរបាល ប្រមាណ៥នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាលពាក់ផ្កាយ១ម្នាក់ផងដែរ ដែលត្រូវបានកម្លាំងតម្រួតបទបញ្ជា ចាប់ឃាត់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ដោយមិនទាន់មានមូលហេតុ ច្បាស់លាស់។ យ៉ាងណាក៏ដោយតាមពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនោះមែន ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ

Read More
សន្តិសុខ​សង្គម

ចិនស្រវឹងស្រាបើករថយន្តបុករបាំងថ្មរងការខូចខាត

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់និងអ្នករួមម្នាក់ទៀត ស្រវឹងស្រាជោគបើក រថយន្តលុចសុីសលឿនដូច ហោះមិនប្រយត្ន័ជ្រុលទៅបុកក្បលនាគពុះចែកទ្រូង ផ្លូវរងកាខូចខាតតិចតួច រថយន្តបង្កខ្ទេចផ្នែកខាងមុខ យ៉ាងដំណំ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែមករាឆ្នាំ២០១៩ នៅត្រង់ចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ទាំង អ្នកបើកបរនិងអ្នករួមដំណើរបានបើករថយន្តលុចសុីស RX-300 ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនជាតិអ៊ុយក្រែន២នាក់ស្នាក់នៅគ្មានលិខិត​ឆ្លង​ដែន

ខេត្តកែប៖ ព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៩កម្លាំង​ការិយា​ល័យស៊ើបអង្កេតនិងអនុវត្តនិតិវិធី សហការជាមួយការិយាល័យគ្រប់គ្រងជនបរទេស ផែនអន្តោប្រវេសន៍ ក្រុងកែប កាលពីព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០១៩​ បានរកឃើញនិងឃាត់ខ្លួនជនជាតិអ៊ុយ​ក្រែន​២នាក់ ស្នាក់​នៅភូមិ​កែប សង្កាត់កែប ក្រុងកែប ខេត្តកែប គ្មានលិខិតឆ្លងដែន។ ជនជាតិអ៊ុយក្រែនទាំងពីរនាក់ មានឈ្មោះ Lozinskyi Yevenii ភេទប្រុស អាយុ ៣៤ឆ្នាំ និងឈ្មោះ

Read More
សន្តិសុខ​សង្គម

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីឆបោកប្រាក់

បន្ទាយមានជ័យ៖​ កម្លាំងជំនាញការិយាល័យប្រឆាំងបទ​ល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ឃាត់ខ្លួនជនសង្ស័យ​៣នាក់ជាបន្តបន្ទាប់​ នៅទីតាំងបីកន្លែងដោយឡែកពីគ្នា​ តាមពាក្យបណ្ដឹងជនរងគ្រោះ​ករណីឆបោកប្រាក់​ ដែលប្រព្រឹត្តកាលពីថ្ងៃទី​០៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារយុត្តិធម៌ បានអោយដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សាវួន ភេទ ស្រី

Read More
សន្តិសុខ​សង្គម

រថយន្តសង្រ្គោះបន្ទាន់ស្រុកបាទីសាកកម្លាំងជាមួយរថយន្តដឹក​ទំនិញនៅផ្លូវ៦០ម៉ែត្ររបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ រថយន្តក្រសួងសុខាភិបាលស្រុកទន្លេបាទីបានបើកវ៉ាជ្រែង ជ្រុលទៅបុករថយន្តដឹកទំនិញដែលបើក​បញ្រ្ចាសទិសគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងគាប់ជាប់គ្នានិងធ្វើឲ្យព្រូរបស់រថយន្តដឹកទំនិញម្នាក់​រងរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ បានកើតឡើង​នៅ​វេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តរបស់ក្រសួងសុខាភិបាល

Read More