Monday, May 20, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន១៣កញ្ចប់និងជញ្ជីងថ្លឹង១

ភ្នំពេញ៖​ នគរបាលខណ្ឌដូនពេញស្រាវជ្រាវបង្ក្រាបករណីជួញដូរសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ថ្នាំញៀន​១៣កញ្ចប់ជញ្ជីងថ្លឹងរួមទាំងវត្ថុតាងមួយចំនួនទៀតកាលពី​វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៩​ ស្ថិតនៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ភូមិ៣សង្កាត់ស្រះចកខណ្ឌដូនពេញ។

សមត្ថកិច្ចឲ្យដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ លុច​ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។
វត្ថុតាងរួមមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់​ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន​ ឧបករណ៍ប្រើប្រាស់មួយចំនួននិងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌ និងប៉ុសិ៍្តកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី