Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងថ្នាំគ្រវី ១២៥០ដប

កំពង់ឆ្នាំង៖ កម្លាំងការិយាល័យជំនាញស្នងការខេត្តកំពង់ឆ្នាំង ស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនប្រភេទទឹកចំនួន៥០ប្រអប់ស្មើនឹង ១២៥០ដប កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ថ្នាំញៀនដែលកម្លាំងជំនាញ ស្នងការខេត្តបង្ក្រាបបាន ជាប្រភេទថ្នាំទឹក ថ្នាំសប្បាយ គ្រវី ក្នុងក្លឹប ចំនួន៥០ប្រអប់ ក្នុងមួយប្រអប់មានចំនួន ២៥ដប សរុបស្មើនឹង១២៥០ដប ត្រូវបានដកហូតពី ជនសង្ស័យ ចំនួន២នាក់ ។
សមត្ថកិច្ចបន្តទៀតថា ប្រើប្រាស់ពេលវេលាយូរថ្ងៃមកហើយ ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ រហូតដល់វេលាម៉ោងខាងលើ កម្លាំងឈានដល់ចុះទៅបង្ក្រាប ចាប់ខ្លួនបានជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន រថយន្តហាយឡែនឌ័រមួយគ្រឿង ម៉ូតូមួយគ្រឿង រួចនាំខ្លួនរួមជាមួយវត្ថុតាង ទៅកាន់ការិយាល័យជំនាញ ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ