Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនជាតិអ៊ុយក្រែន២នាក់ស្នាក់នៅគ្មានលិខិត​ឆ្លង​ដែន

ខេត្តកែប៖ ព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៩កម្លាំង​ការិយា​ល័យស៊ើបអង្កេតនិងអនុវត្តនិតិវិធី សហការជាមួយការិយាល័យគ្រប់គ្រងជនបរទេស ផែនអន្តោប្រវេសន៍ ក្រុងកែប កាលពីព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០១៩​ បានរកឃើញនិងឃាត់ខ្លួនជនជាតិអ៊ុយ​ក្រែន​២នាក់ ស្នាក់​នៅភូមិ​កែប សង្កាត់កែប ក្រុងកែប ខេត្តកែប គ្មានលិខិតឆ្លងដែន។

ជនជាតិអ៊ុយក្រែនទាំងពីរនាក់ មានឈ្មោះ Lozinskyi Yevenii ភេទប្រុស អាយុ ៣៤ឆ្នាំ និងឈ្មោះ Sergey Voleshichenko Alekso androvich ភេទប្រុស អាយុ៣១ឆ្នាំ។

ក្រោយធ្វើការសាកសួរ និងបំពេញនីតិវិធីចប់​បានបញ្ជូនខ្លួនជនជាតិអ៊ុយក្រែន ទាំង២នាក់ខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការទៅតាមនីតិវិធី៕