Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ចិនទៀតហើយ! បើករថយន្តបុករបាំងថ្មចែកផ្លូវក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកCELICAមួយគ្រឿង​ យ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់មួយកង់ ធ្វើឲ្យរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ សំណាងអ្នកបើកបរមិនរងរបួស។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាល​ពី​វេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី៤ខែ​សីហា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារទួល​គោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​រថយន្តមួយគ្រឿងម៉ាកTOYOTA CELICA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2O-1058 បើកបរ​ ដោយ​ បុរស​ ជនជាតិចិន​ ម្នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩​ ទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿនខណៈមក​ ដល់ចំណុចកើតហេតុ​ បានរេចង្កូតមកឆ្វេងជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ ចំណែក​រថយន្ត​ ក្រឡាប់ផ្ងាជើងឡើលើច្រង៉ាង សំណាងល្អ​ អ្នកបើកបរមិនមានរងរបួស រួចបានលូនចេញ និងគេចខ្លួនចេញពីកន្លែងកើត​ហេតុបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍​មកធ្វើការវាស់វែង​ស្ទួចយក​រថយន្តបង្កទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញរងចាំដោះ​ ស្រាយគ្នាទៅតាមច្បាប់ពេលក្រោយ​ ៕

ចែករំលែកអត្ថបទ