Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

ចិនស្រវឹងស្រាបើករថយន្តបុករបាំងថ្មរងការខូចខាត

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់និងអ្នករួមម្នាក់ទៀត ស្រវឹងស្រាជោគបើក រថយន្តលុចសុីសលឿនដូច ហោះមិនប្រយត្ន័ជ្រុលទៅបុកក្បលនាគពុះចែកទ្រូង ផ្លូវរងកាខូចខាតតិចតួច រថយន្តបង្កខ្ទេចផ្នែកខាងមុខ យ៉ាងដំណំ
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែមករាឆ្នាំ២០១៩ នៅត្រង់ចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ទាំង អ្នកបើកបរនិងអ្នករួមដំណើរបានបើករថយន្តលុចសុីស RX-300 ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2P-0432 ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីទិសដៅពីកើតទៅលិច បោះពួយកយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលរងការខូចខាតតិច តួច​ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅលេងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕

ចែករំលែកអត្ថបទ