Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តសង្រ្គោះបន្ទាន់ស្រុកបាទីសាកកម្លាំងជាមួយរថយន្តដឹក​ទំនិញនៅផ្លូវ៦០ម៉ែត្ររបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ រថយន្តក្រសួងសុខាភិបាលស្រុកទន្លេបាទីបានបើកវ៉ាជ្រែង ជ្រុលទៅបុករថយន្តដឹកទំនិញដែលបើក​បញ្រ្ចាសទិសគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងគាប់ជាប់គ្នានិងធ្វើឲ្យព្រូរបស់រថយន្តដឹកទំនិញម្នាក់​រងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ បានកើតឡើង​នៅ​វេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យបង្អែកស្រុកបាទី មានស៊ីរ៉ែន និងពាក់ស្លាកលេខរដ្ឋ12 2-0500 បានបើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅ​ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ដោយគោលដៅ​ចេញពីភ្នំពេញឆ្ពោះទៅស្រុកបាទីវិញ ពេលដែលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែវ៉ារថយន្តមួយគ្រឿងផ្សេងទៀត ក៏ជ្រុលទៅបុក នឹងរថយន្តដឹកទំនិញ ម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-6285 ដែលបើកបញ្រ្ចាសទិសគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងទៅមុខលែងរួច ចំណែកឯតៃកុងរងថយន្តដឹកទំនិញបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញន រង់ចាំឲ្យភាគីទាំងពីរចូលទៅស្រាយគ្នាតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ