បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវលឿនមិនប្រយត្ន័ជ្រុលបុកទៅខឿនផ្លូវក្រោមស្ពានអាកាស៥មករា ដាច់កាឡេកង់មុខ
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តព្រូសមួយគ្រឿងបត់ស្តាំឆ្លងផ្លូវលឿន មិនប្រយត្ន័បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនផ្លូវក្រោមស្ពានអាកាស៥មករា បណ្តាលឲ្យខឿនផ្លូវបែកនិងរបើកឥដ្ឋការូមួយចំនួន ចំណែករថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុចស្ពានអាកាស៥មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវ២៨៩ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា
Read More