សន្តិសុខ​សង្គម

នគរបាលប៉ុស្តិស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន១២កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ធ្វើការឃាត់ខ្លួនក្រោយពេលឆែករកឃើញថ្នាំញៀន១២កញ្ចប់នៅជាប់ក្នុងខ្លួនកាលពីវេលាម៉ោង០៤និង ២០ រសៀលថ្ងៃទី ១៣ខែកុម្ភះឆ្នាំ២០១៩ នៅចំណុចផ្លូវវ៉េង​ស្រេងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

លោក​ ឯម ភារី​ នាយ​ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣បាន​ឲ្យ​ដឹង​ថា ជនសង្ស័យមានឈ្មោះ​ ផាន់ ធី ភេទប្រុស អាយុ២៩​ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ
លោកឯម ភារីបានដឹងទៀតថា​ នៅវេលាម៉ោង០៤និង២០​នា​ទី​១៣ ខែកុម្ភះ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ បានចុះល្បាតនៅក្នុងមូលដ្ឋាននិងដាក់គោលដៅត្រួតពិនិត្យ​នៅក្នុងភូមិសាស្ដ្រ ដើម្បីទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានខណៈដែលជិះម៉ូតូតាមបណ្តោយផ្លូវវ៉េង​ស្រេងក៏ឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកMSXពណ៍សបឹត
ពណ៍ផ្កាឈូកផ្លាកលេខភ្នំពេញ1DH6345ជិះយ៉ាងលឿនដោយមានការសង្ស័យសមត្ថកិច្ចបានជិះដេញតាមឃាតសុំធ្វើការឆែកឆេរត្រួតពិនិត្យក៏ប្រទះឃើញថ្នាំញៀនចំនួន១២​កញ្ចប់តូចនៅក្នុងខ្លួនជនសង្ស័យហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន​ភ្លាមៗយកទៅសាកសួរតែម្ដង ។

បច្ចប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននគរបាលប៉ុស្តិស្ទឹងមានជ័យ៣កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការនគរបាល​ ខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

ចែករំលែកអត្ថបទ