Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

នោះ! តារាសម្ដែងមួយរូបសរសេរសារបង្ហោះនៅលើហ្វេស​ប៊ុករបស់លោកសម្ដែងការអស់ទំនុកចិត្តលើសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យទី១

ភ្នំពេញ​ ៖ តារាសម្ដែង​មួយរូបដែលមានហ្វេសប៊ុកឈ្មោះ​Chetra Thy​ បានសរសេរសារបង្ហោះតាមបណ្ដាញសង្គម​ហ្វេសប៊ុក​រៀបរាប់ថាខ្លួន ត្រូវបានចោរប្លន់ម៉ូតូមិនបានសម្រេច នៅចំណុចផ្លូវងងឹតមួយនៅម្ដុំស្ទឹងមានជ័យ តែយក​បានកាបូប និងឯកសាររបស់លោកបានសម្រេច ដែលធ្វើអោយលោកបារម្ភពីរឿងចោរធ្វើស៊ី។
ហេតុការណ៍នោះ​ លោកក៍ត្រូវក្រុមចោរព្រួតវាយបម្រុងយកម៉ូតូនោះបានកេីតឡេីងនៅវេលាម៉ោង០៨និង១០នាទី​យប់​ ថ្ងៃសុក្រ​ ទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ​បេតុងជាប់វត្តស្ទឹងមានជ័យ​ បត់ចុះពីផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

តារាសម្ដែងលោក ធី ចិត្រា ស្នាក់នៅបន្ទប់ផ្ទះជួល​ ក្រោយវត្តស្ទឹងមានជ័យ​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ និងមានស្រុកកំណេីត​ ខេត្តព្រៃវែង​ បានថ្លែងបញ្ជាក់ថា ក្រោយពេលលោកបំបែកជួរពីកម្មវិធីហូបចុកតិចតួចជាមួយមិត្តភ័ក្ត្រ ហើយជិះត្រលប់ទៅផ្ទះនៅម្ដុំស្ទឹងមានជ័យ លោកក៍ច្រលំជិះកាត់ច្រកផ្លូវបេតុងមួយ ជាប់វត្តស្ទឹងមានជ័យ ហើយជិះទៅមុខមិនរួច ព្រោះតែគេធ្វើលូ​ ។ ក្នុងវេលាម៉ោងកេីតហេតុខាងលេីលោកថាមិនស្ងាត់ណាស់ណានោះទេ ក៏ឈប់ម៉ូតូឈរបត់ជើងតូច ប៉ុន្តែមិនបានប៉ុន្មាន​វិនាទីផង ស្រាប់តែក្រុមចោរ៣នាក់ចូលមកក្បែរលោក ហើយម្នាក់សួរថា អូនឯងយករបស់(ថ្នាំញៀន) មកមែន?

តារាសម្តែង​រងគ្រោះ​បន្តថា​ លុះពេលឆ្លើយថា មិនមែនទេ ស្រាប់តែក្រុមជនសង្ស័យទាំង៣នាក់នោះ​ នាំគ្នាធ្វេី​សកម្ម
ភា​ពប្រតាយប្រតប់ជាមួយលោកតែម្ដង​ និងជនសង្ស័យម្នាក់​បានកញ្ឆក់យកកាបូបលុយរបស់លោក ហើយបានរេីសដុំថ្មមកវាយលោក ចំដៃបណ្ដាលឲ្យលោកហើមដៃ និងរបួសដោយអន្លើរ។ ពេលនោះលោកស្រែកឲ្យគេជួយ​ និងស្រែក​ឆោឡោ​ឡេីង ទេីបក្រុមចោរក៍ស្ទុះរត់គេច ទុកម៉ូតូរបស់លោកវិញ​ រួចយកតែកាបូបលុយរបស់លោក​ ហេីយនាំគ្នារត់គេចបាត់ស្រមោលអស់។

ក្រោយមកលោកក៏បានរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១​ភ្លាមៗ ស្របពេលដែលនៅប៉ុស្តិ៍កំពុងរៀបចំ​កម្មវិធី​ជប់លៀង​ ប៉ុន្តែប៉ូលិសសូម្បីតែលោកសុំថតឯកសារ​បណ្ដឹង និងសុំថតសំលេងក្នុងពេលដាក់បណ្ដឹង ដើម្បីបញ្ជាក់ថា លោកពិតជាបានជូនដំណឹងដល់មន្ត្រីមានសមត្ថកិច្ច ក្រោយកើតហេតុផង​ តែបែរជាមិនត្រូវបានអនុញ្ញាតិ។

លោកថា ខ្លួនមិនស្ដាយលុយក្នុងកាបូបប្រមាណ ១៧០ដុល្លារ​នោះទេ ប៉ុន្តែលោកស្ដាយឯកសារមួយចំនួន ក្នុងកាបូប ពិសេសគឺកាតគ្រីម៉ូតូដែលលោកប្រាប់ថា ក្រុមចោរនឹងអាចធ្វើសុីប្រសិនបើពួកចោរសម្អាងថាខ្លួនមានកាតគ្រីដើមហើយ​ បែរជាមកចោទថា ម៉ូតូ Nex ពណ៍ស ២០១៨ ដែល​លោកជិះប្រចាំថ្ងៃជាម៉ូតូទិញតពីចោរទៅវិញ។

ប៉ូលិសបានទាំងទាញទូរស័ព្ទរបស់លោកទៅត្រួតពិនិត្យក្រែង​មានថតឯកសារ ដោយរូបប៉ូលិស ឬដោយសំលេងពេលសន្ទនាគ្នានោះផង។លោក​ ថាមិនមានជំនឿចិត្តក្រោយពេលប្ដឹងនោះ ខណៈដែលលោកកាន់តែមានអារម្មណ៍ភ័យឡើងខ្លាចក្រុមចោរធ្វើស៊ីទៅវិញថា លោកប្រើប្រាស់ម៉ូតូគ្មានឯកសារស្របច្បាប់ ឬម៉ូតូចោរ ហើយចោរដែលមានឯកសារក្នុងដៃក្លាយជាម្ចាស់ទៅវិញ៕