សន្តិសុខ​សង្គម

បុរសកម្មកសំណង់ម្នាក់ផឹកស្រាពីល្ងាចព្រឹកឡើងប្រទះ​ឃើញ​ដេកស្លាប់

ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់ដេកស្លាប់ក្នុងការដ្ឋាន​សំណង់​សាងសង់ផ្ទះល្វែងមួយកន្លែងដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់កម្មករធ្វើការជាមួយគ្នានិងប្រជាពល​រដ្ឋកាលពីវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសាងសង់ផ្ទះល្វែង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ ឈឹម សុីណង​ ភេទប្រុស មានមុខរបរជាកម្មករសំណង់ស្នាក់​ នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិបារាយ៍តូច ឃុំបាយរាយ៍ ស្រុកបារាយ៍ ខេត្តកំពង់ធំ។

បើតាមការៀបរាប់ពីក្មួយប្រុសរបស់ជនរងគ្រោះបានអោយដឹងថាជនរងគ្រោះទើបតែមកពីលេងស្រុកកំណើតនៅឯខេត្តកំ​ពង់ធំ កាលពីវេលាម៉ោង១១ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩ ពេលមកដល់ការដ្ឋានសំណង់ក៏ធ្វើការរហូតដល់ម៉ោង៥ទើបឈប់សំរាក
ប្រភពពីកម្មករសំណង់ដែលធ្វើការកន្លែងជាមួយគ្នាបានអោយដឹងថា កន្លងមកជនរងគ្រោះតែងតែក្រោកពីព្រឹក​ព្រលឹមដើម្បីដាំបាយទុកហូប តែពេលព្រឹកកើតហេតុនេះជនរងគ្រោះមិនបានក្រោកដូចសព្វដងទើបពួកគាត់នាំគ្នាទៅដាស់ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយនិង​រឹងទៀតផងមិនដឹងថាស្លាប់តាំងពីម៉ោងប៉ុន្មាននោះទេ។

ប្រភពពីបុរសម្នាក់ដែលជាដន្លងរបស់ជនរងគ្រោះបានអោយដឹងថា ពីក្បាលល្ងាចថ្ងៃទី១២ ខែកុម្ភះ រូបគាត់និងជនរងគ្រោះបាននាំគ្នាហូបស្រាថ្នាំបន្តិចបន្ទួចរួចក៏បែកផ្លូវគ្នាមកសំរាក​រៀងៗ​ខ្លួន លុះព្រឹកឡើងមានគេប្រាប់ថាដន្លងគាត់បានស្លាប់ហើយ។

ក្រោយពីមានការភ្ញាក់ផ្អើលកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងរាយការណ៍ទៅកម្លាំងជំនាញផ្នែកកោសល្យវិច្ច័យដើម្បីចុះធ្វើកាពិនិត្យលើសពជនរងគ្រោះ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ និងប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី៕

ចែករំលែកអត្ថបទ