Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

ឯកឧត្ដម គួច ចំរើន​ អភិបាលខេត្តកំពុងចាមពេលនេះរកឃើញក្មេងស្រីវិញហើយតែក្លាយជាជាសាកសព

កំពង់ចាម៖ ក្មេងស្រីដែលបានបាត់ខ្លួនកាលពីវេលា ម៉ោង៦ល្ងាចថ្ងៃទី១០ខែកុម្ភ: ឆ្នាំ២០១៩ លោក គួចចំរើន បាន ដឹកនាំ បញ្ជារដោយផ្ទាល់ដល់កម្លាំងសមត្ថកិច្ចជំនាញ ចុះទៅស្រាវជ្រាវ ស្វែងរក កុមារី ឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ ដែលរស់នៅជាមួយយាយតា នៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីការសាកសួរ និងស្វែងរក ម៉ោងប្រមាណជា ១១ ព្រឹកថ្ងៃ ១១ខែកុម្ភ: ឆ្នាំ២០១៩ បានរកឃើញក្មេង ស្រីដែលបានបាត់ខ្លួននោះវិញ ដោយបានក្លាយជា សាកសព បាត់ទៅហើយ ដែលអណ្តែតទឹកចំងាយប្រមាណជាង៥០០ម៉ែត្រពីផ្ទះករណីនេះអាចជាករណី លង់ទឹក។

សូមបញ្ជាក់ផងដែរថា​ ដោយអាណាព្យាបាល​ ឪពុកឈ្មោះ ស្រ៊ាន ចំរើន និងម្តាយឈ្មោះ ធី សុខឡូត ដែលមានទីលំនៅ ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃធ្វើការងារ នៅឯភ្នំពេញហើយបានទុកកូនស្រីឈ្មោះ ចំរើន​ សុខជា អាយុ៥ឆ្នាំ ឲ្យលោកយាយលោកតាមើលថែនៅឯស្រុកកំណើតក្នុង ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕