Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវលឿនមិនប្រយត្ន័ជ្រុលបុក​ទៅ​ខឿនផ្លូវក្រោមស្ពានអាកាស៥មករា​ ដាច់កាឡេកង់មុខ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តព្រូសមួយគ្រឿងបត់ស្តាំឆ្លងផ្លូវលឿន មិនប្រយត្ន័បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនផ្លូវក្រោមស្ពានអាកាស៥មករា បណ្តាលឲ្យខឿនផ្លូវបែកនិងរបើកឥដ្ឋការូមួយចំនួន ចំណែករថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង​៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុចស្ពានអាកាស៥មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវ២៨៩ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-0507ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ខាងក្រោមស្ពានអាកាស ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបត់ស្តាំមកផ្លូវ២៨៩ក្នុងល្បឿនលឿន ខណះបួងចង្កូតមិនទាន់ក៏ជ្រុលបុកខឿនផ្លូវពេញទំហឹង បណ្តាលឲ្យបែកខឿនផ្លូវ និងរបើកការូមួយចំនួនចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ និងទៅមុខលេងរួច រីឯម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕