Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ខ្លួនមន្ត្រីយោធា​​ម្នាក់ ដកហូតថ្នាំញៀន​២កញ្ចប់​អាវុធខ្លី​១ដេីម​

ខេត្តកណ្តាល​ ៖ មន្ត្រីយោធា​ម្នាក់ដែលជាមុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាល​ សហការជាមួយកម្លាំង​មន្ទីរប្រឆាំងគ្រឿងញៀន​ បេីកប្រតិបត្តិការ​ធ្វេីការស្រាវជ្រាវ​ ឃាត់ខ្លួន​បាន​ហេីយ​ ដោយដកហូត​ ក្រាមពណ៍សថ្លា​ ២កញ្ចប់​, អាវុធខ្លី ១ដើម ម៉ាកឡុុក (ចិន) បង់២ និងគ្រាប់មួយទៀត​, បង់កាំភ្លើងវែង អឹមសី ១ និងគ្រាប់មួយចំនួន, និងរថយន្ត០១គ្រឿងទៀត​ផងដែរ។

ប្រតិបត្តិការ​នេះធ្វេីឡេីងវេលាម៉ោង០៨:១០នាទីយប់​ ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៩ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានចូលរួមសហការនឹងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន​ ។

ជនសង្ស័យឈ្មោះ សូរិទ្ធី សត្យា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាម​ ពណ៌សថ្លា​ សង្សយ័ថាសារធាតុញៀន​ ចំនួន០២កញ្ចប់, ទូរសព្ទដៃ ០១គ្រឿង​ ,​ អាវុធខ្លី០១ដើម ធន់ឡុុក (ចិន) បង់០២ និងគ្រាប់មួយទៀត​, បង់កាំភ្លើងវែង អឹមសី ចំនួន០១ និងគ្រាប់មួយចំនួន, រថយន្ត០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរគ្រឿងញៀន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ