Monday, September 29, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

រន្ធត់ណាស់! ឈប់រថយន្តចាំប្រពន្ធចុះទិញនំចំណីរហូបត្រូវ​រថយន្តធំក្រឡាប់សង្កត់លើស្លាប់

ព្រះសីហនុ៖​ គួរ​ឲ្យអនិច្ចានិងរន្ធត់ណាស់លោកអើយ​ បុរស​ម្នាក់ឈប់រថយន្តនៅចញ្ចើមផ្លូវចាំប្រពន្ធចូលទិញនំចំណី​ត្រូវ​រថយន្តធន់ធំក្រឡាប់សង្កត់គៀបជាប់​ ក្នុងរថយន្តស្លាប់យ៉ាង​ អាណោចអធម៌គួរឲ្យរន្ធត់​៖​ គ្រោះថ្នាក់ចរាចរណ៍នេះបានបង្ក​ការណ៍ភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​០​៩និង​៤​០​នាទី​ព្រឹកថ្ងៃទី​១៧​ខែកុម្ភៈឆ្នាំ​២​០១៩​ ​នៅ​តាម​បណ្ដោយផ្លូវជាតិ​លេខ៤ចន្លោះគីឡូម៉ែត្រ១៤០-១៤១( ផ្លូវបំបែកស្រែអំបិល) ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុន​ពេលកើតហេតុគេឃើញ​ បុរសរងគ្រោះបានឈប់រថយន្តម៉ាកCRV​ ពាក់ស្លាកលេខភ្នំពេញ2M-2821 នៅចញ្ចើមផ្លូវ​ដោយរងចាំប្រពន្ធនិងកូនចុះទិញនំចំណីហូប​ ខណៈដែលកំពុងឈប់ចាំ​នោះ​ស្រាប់តែមានរថយន្តធន់ធំ​មួយគ្រឿង​ម៉ាក HYUNDAI​ពាក់ស្លាកលេខកំពង់ធំ3A-1369​

Read More
សន្តិសុខ​សង្គម

មន្ត្រីនគរបាលម្នាក់ប្រើល្បិចសុីដាច់ម៉ូតូនិងទូរសព្ទ័ស្រីស្នេហ៍

ភ្នំពេញ៖​ កម្មការនីរោងចក្រ​ វ័យក្មេងម្នាក់បានមកប៉ុស្តិ៍នគរ​​បាលកាកាបទី១​ដោយកាន់រូបថតមន្រ្តីនគរបាលម្នាក់មកដាក់​ពាក្យ​បណ្ដឹងចោទថានគរបាលកំហូចរូបនេះបានឆបោកយក​ម៉ូតូរបស់នាង១គ្រឿងនិងទូរស័ព្ទ១គ្រឿងទៅបាត់ដោយ​សុវត្ថភាព ។​ បន្ទាប់ពីបានទាក់ទងគ្នាតាមរយៈ Facebookបាន​២ខែ​ ព្រមទាំងលោកមន្ត្រីនគរបាលកំហូចរូបនោះបានសុំទៅ​ លេងស្រុករបស់នាងដោយជិះម៉ូតូទៅដេកបាន១យប់ ។ នារីរងគ្រោះបានរៀបរាប់ទាំងសោកស្ដាយម៉ូតូថា រូបនាង​និងមន្ត្រីនគរបាលកំហូចបានស្គាល់គ្នាតាមរយៈfacebookបានជាង២ខែមកហើយ​ ហើយធ្លាប់ណាត់ជួបគ្នាដើរលេងបានចំនួន២ដងផងដែរ​ តែមិនដែលបានស្គាល់ផ្ទះជនសង្ស័យឡើយ លុះដល់ថ្ងៃទី១៤កុម្ភៈទិវានៃក្តីស្រលាញ់ មុនពេលកើតហេតុជនសង្ស័យបានប្រាប់នាងថា ចង់ទៅលេងស្រុករបស់នាងដើម្បីបានស្គាល់សាច់ញាតិ​ នាង​នៅកំពង់ចាម​ ។ នារីរងគ្រោះបានបន្តថា​ បន្ទប់ពីដេកបាន១យប់ពួកគេក៏ជិះម៉ូតូឌុបគ្នាត្រឡប់មកភ្នំពេញវិញ

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ៥នាក់ជាមុខសញ្ញាប្លន់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌ​ដង្កោឃាត់ខ្លួនបាន

ភ្នំពេញ៖ ក្រុមជនសង្ស័យជាមុខសញ្ញាវាយ ប្លន់យកម៉ូតូប្រជាពល​រដ្ឋដែលធ្វើដំណើរតាមដងផ្លូវ​ សារធារណៈ​ និងបង្កភាពអសន្តិសុខនៅក្នុង​មូលដ្ឋាននិងធ្វើឲ្យពលរដ្ឋភ័យខ្លាច​នោះ ឥឡូវត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ឯក ជឹម សីថា ចុះប្រតិបត្តិការបង្ក្រាបចាប់ឃត់ខ្លួបានចំនួន៥នាក់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៩​ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុច​មុខសួនឧស្សាហ៍កម្មវឌ្ឍនៈ២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថភ្លើងបុកស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖ បុរសម្នាក់ ត្រូវរថភ្លើងបុកស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែងតាមបណ្ដោយផ្លូវរថភ្លើង៖​ ហេតុការណ៍ដ៏រន្ធត់នេះបានកើតទ្បើងនៅវេលាម៉ោង១១និង​៤៥ នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុកាណ៍​បានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ​បានដើរឆ្លងផ្លូវរថភ្លើងទៅមកៗ​ ហើយបានឈប់ចំកណ្ដាលផ្លូវស្របពេលនោះរថភ្លើងដឹកអ្នកដំណើរដែលចេញដំណើរពី​ រ៉ាភ្នំពេញឆ្ពោះទៅព្រលានយន្តហោះ​ ពោធិចិនតុង​ ទិស​ដៅពីកើតទៅលិចកំពុងតែលឿនផងនោះក៏បុកពេញទំហឹង​បណ្ដាលអោយស្លាប់ភ្លាមៗតែម្ដង​ គួរឲ្យរន្ធត់​ ។ ចំណែករថ​ភ្លើងមិនបានឈប់នោះដោយនៅតែបន្តដំណើរទៅមុខបាត់​។  សពបុរសរងគ្រោះមិនត្រូវគេស្គាល់អត្តសញ្ញាណនោះទេ​គ្រាន់តែលឺគេហៅថា​

Read More
សន្តិសុខ​សង្គម

នារីម្នាក់ត្រូវរថយន្តមិនចាំម៉ាកបុកនិងកិនបែកក្បាលស្លាប់ក្នុងថ្លុកឈាមនិងយុវជនម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ភ្លាមៗគួរឲ្យរន្ធត់និងបុរសម្នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹក​ទៅមន្ទីរពេទ្យលោកឃង្ឃភ្លាមៗ​ បន្ទាប់ពីជនរងគ្រោះទាំង២​នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តមិនស្គាល់ម៉ាកបើក​បុកហើយកិនរួចបើកគេចបាត់ស្រមោល។ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាម​បណ្ដោយផ្លូវបេតុង ទល់មុខវិទ្យុABC ភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណះដែរសមត្ថកិច្ចកំពុងស្រាវជ្រាវ ។ បើតាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់

Read More
សន្តិសុខ​សង្គម

គណៈបញ្ជាការខណ្ឌឬស្សីកែវចុះដ្ឋបាលដកហូតទូហ្គេម៦​គ្រឿង​ក្មេងប្រុសស្រី៣នាក់យកមកអប់រំ

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវដឹកនាំដោយលោក ប្រាជ្ញសីហាអភិបាលរងខណ្ឌចុះរដ្ឋបាលនៅតំបន់មិនរៀបរយហើយបានធ្វើការបង្ក្រាប់និងដកហូតទូហ្គេម​២ទីតាំងស្ថិតនៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ ។ ការចុះធ្វើរដ្ឋបាលខាងលើធ្វើឡើងកាលពីវេលាម៉ោង៤​រសៀលថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០១៩នៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ១ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ។ អាជ្ញាធរឱ្យដឹងថា ក្នុងការចុះរដ្ឋបាលខាងលើបានដកហូតទូហ្គេមចំនួន៦គ្រឿងក្នុងនោះ៤គ្រឿងជាប្រភេទហ្គេមបៀរ​និង២គ្រឿងទៀតជាប្រភេទហ្គេមបាញ់ត្រី និងមនុស្សប្រុសស្រី៣នាក់ដែលជាអ្នកលេង​ ចំណែកម្ចាស់ទឺតាំងបានរត់បាត់​ បន្ទាប់ពីឃាត់ខ្លួនយកមកអប់រំរួចបានដោះលែងឲ្យទៅផ្ទះវិញ ។ បច្ចុប្បន្នសម្ភារៈដែលបានដកហូតយកទៅរក្សាទុកនៅ​សា​លា​ខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Read More
សន្តិសុខ​សង្គម

អគ្គីភ័យឆេះស្ថានីយ៍ប្រេងឥន្ធនៈសូគីមិច​ នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖​ (ព័ត៌មានបឋម)នៅវេលាម៉ោង០១និង៥៨នាទី​រសៀលថ្ងៃទី១៤ខែ​កុម្ភៈឆ្នាំ២០១៩​ នេះ​អគ្គីភ័យឆាបឆេះស្ថានីយ៍ប្រេងឥន្ធនៈសូគីមិច​ នៅផ្លូវជាតិ​លេខ​០៤​ សង្កាត់​រការធំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ ៖​ សមត្ថកិច្ចបានឲ្យដឹងថា​ អគ្គីភ័យនេះបណ្ដាល​មក​ពី​រថយន្ដ​ដឹក​ប្រេងប៊ីដុង​លេីកដាក់​ធ្លាយ​បណ្ដាល​អោយ​ឆាបឆេះតែម្ដង​ ភ្លាមៗកង​កម្លាំងនគរបាល​រថយន្ដ​អគ្គីភ័យ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បានចេញរថយន្តជួយអន្ដរាគម​ន៍បាញ់ពន្លត់​នៅកន្លែងកើតហេតុ​ ៕

Read More
សន្តិសុខ​សង្គម

គួរឲ្យអាសូរ!ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ឆ្មាខាំជាង៣ខែស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេក

ស្វាយរៀង៖​ ក្មេងស្រីដែលត្រូវសត្វឆ្មាខាំអស់រយះពេលជាង​៣​ខែកន្លងមកនោះពេលប្អូនស្រីបានស្លាប់បង់ជីវិតហើយ​ដោយបន្សល់ទុកនូវសម្លេងទ្រហោយំពីឪពុកម្តាយនិងសាច់ញាតិសោកស្តាយរូបកាយប្អូនស្រីសាច់ដ៏ត្រលុកត្រលុុនមិនគួរណាវាសនាអភ័ព្វបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះសោះ។ ហេតុការណ៍ភ្ញាក់ផ្អើលដែលក្មេងស្រីឆ្មាខាំស្លាប់នេះបានកើត​ឡើងកាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៩​ ភូមិធ្លកសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងខណះដែលបញ្ជូនមកស្រុកកំណើតវិញ។ បើតាមសម្ដីម្តាយក្មេងស្រីរងគ្រោះបានប្រាប់អោយដឹងថាកូនស្រី​របស់គាត់ជម្ងឺធ្វើទុកខ្លាំងក៏ បាននាំមកព្យាបាលជំងឺឆ្កែឆ្កួត នៅពេទ្យនារាជធានីភ្នំពេញ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ គឺមានតែយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើងកូូនរបស់គាត់ បានស្លាប់បាត់​បង់ជីវិតចោលឪពុក-ម្តាយធ្វើអោយរូបគាត់មិនអស់ចិត្តសោះមិនគួរណាស្លាប់ទាំងវ័យក្មេងបែបនេះ។ ម្ដាយក្មេងស្រីរងគ្រោះបានបន្តទៀតថាកូនស្រីគាត់ត្រូវបានឆ្មាខាំតាំងពីដើមខែធ្នូ ឆ្នាំ២០១៨មកម្លេះ ប៉ុន្តែពួកគេមិនបាន​យកមកចាក់ថ្នាំការពារនៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ ដោយអាការៈកាន់តែខ្លាំង

Read More
សន្តិសុខ​សង្គម

គ្រោះថ្នាក់ក្រឡាប់រថយន្តនៅស្ទឹងត្រែងស្លាប់មន្ត្រី​គយ​ម្នាក់

ស្ទឹងត្រែង៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត​ នៅតាមបណ្ដោយផ្លូវជាតិលេខ៧​ បណ្ដាល​មន្ត្រីគយម្នាក់​ស្លាប់និងម្នាក់ទៀតរបួសធ្ងន់​ ៖​ ហេតុការ​ណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពី​វេលា​ម៉ោង៨ ព្រឹក​ថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០១៩​ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៧​ត្រង់ចំណុច​ភូមិ​ខាំ​ផាន់សង្កាត់សាមគ្គី ក្រុងនិងខេត្តស្ទឹងត្រែង។ ​ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា​ មន្ត្រី​គយ​២នាក់បានធ្វើដំណើររួមគ្នាដោយរថយន្ត១គ្រឿងម៉ាក(តាកូម៉ា)​ ពាក់ស្លាកលេខភ្នំពេញ2Y-2307​ទិសដៅពីស្ទឹងត្រែង​ឆ្ពោះទៅច្រកត្រពាំង​ក្រៀលកម្ពុជា​&ឡាវ​ ខណៈមកដល់ចំណុចកើតហេតុជិតដល់ច្រកត្រពាំង​ក្រៀលទៅហើយ​ស្រាបតែរថយន្តក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យមន្ត្រីគយម្នាក់ស្លាប់នៅកន្លែងនិងម្នាក់ទៀតរបួសធ្ងន់​ត្រូវបាន​បញ្ជួន​ទៅមន្ទីរពេទ្យ​ដើម្បីសង្គ្រោះបន្ទាន់។ សមត្ថកិច្ចអោយដឹងទៀតថា​ ជនរងគ្រោះដែលស្លាប់ជាមន្ត្រី​គយ​ ទើបចូលថ្មី​ និងមន្ត្រីគយ​ ម្នាក់ទៀតរបួសធ្ងន់មានឈ្មោះ​

Read More
សន្តិសុខ​សង្គម

តណ្ហាឡើងដល់កម្រិតចាប់ក្មេងស្រីរំលោភបានសម្រេចត្រូវ​សមត្ថកិច្ច​ចាប់វាយខ្នោះ

ភ្នំពេញ៖ បុរសល្មោមកាម​តណ្ហាឡើងដល់កម្រិតទ្រាំមិនបានចាប់ខ្ទប់មាត់ក្មេងស្រីអាយុទើបតែ១៤ឆ្នាំបង្ខំរំលោភសេពស​ន្ទវ: ដែលជាអនិតិជនវ័យ ទាល់តែបានសម្រេច រួចដើរទៅ​ដេកធ្វើដូចមិនមានរឿងអ្វីកើតឡើង​ ។ ជនសង្ស័យល្មោភកាមត្រូវបានកម្លាំងនគរបាលចុះឃាត់ខ្លួន​យកទៅសួរនាំភ្លាមៗ យោងបណ្ដឹងតាមទូរស័ព្ទពីស្ត្រីជា​ម្ដាយរបស់ក្មេងស្រីរងគ្រោះនៅរសៀលថ្ងៃ១២ ខែកុម្ភះ ឆ្នាំ២០១៩ នៅក្បែរទីតាំងកើតហេតុ នៅចំណុចបន្ទប់ជួល​មួយកន្លែង ផ្លូវ១០៣ ក្រុមទី៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះជាអនិតិជនឈ្មោះ

Read More