Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

នារីម្នាក់ត្រូវរថយន្តមិនចាំម៉ាកបុកនិងកិនបែកក្បាលស្លាប់ក្នុងថ្លុកឈាមនិងយុវជនម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ភ្លាមៗគួរឲ្យរន្ធត់និងបុរសម្នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹក​ទៅមន្ទីរពេទ្យលោកឃង្ឃភ្លាមៗ​ បន្ទាប់ពីជនរងគ្រោះទាំង២​នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តមិនស្គាល់ម៉ាកបើក​បុកហើយកិនរួចបើកគេចបាត់ស្រមោល។
គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាម​បណ្ដោយផ្លូវបេតុង ទល់មុខវិទ្យុABC ភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណះដែរសមត្ថកិច្ចកំពុងស្រាវជ្រាវ ។

បើតាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់​ស្លាកលេខពោធិសាត់1H -4175​ និងឌុបនារីម្នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងពីត្បូងទៅជើងក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងមិនចាំស្លាកលេខដែលធ្វើដំណើរក្នុងទិសដៅ​ពីជើងទៅត្បូងបញ្ចាស់ទិសគ្នា ហើយបានរេចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង និងកិនចំក្បាលនារីម្នាក់ដែលជិះក្រោយបណ្ដាលឲ្យបែកធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងចំណែក​យុវជនម្នាក់​ជាអ្នកបើកបានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗផងដែរ។
ដោយឡែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿនបើករត់គេចបាត់ដោយសុវត្តិភាព ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែង​យកម៉ូតូរងគ្រោះទៅរក្សាទុករងចាំសាច់ញ្ញាតិយកឯកសារ​មក​ផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចនិងទាក់ទងស្វែងរកក្រុមគ្រួសារសាច់ញាត្តិឲ្យមក​ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ