Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

តណ្ហាឡើងដល់កម្រិតចាប់ក្មេងស្រីរំលោភបានសម្រេចត្រូវ​សមត្ថកិច្ច​ចាប់វាយខ្នោះ

ភ្នំពេញ៖ បុរសល្មោមកាម​តណ្ហាឡើងដល់កម្រិតទ្រាំមិនបានចាប់ខ្ទប់មាត់ក្មេងស្រីអាយុទើបតែ១៤ឆ្នាំបង្ខំរំលោភសេពស​ន្ទវ: ដែលជាអនិតិជនវ័យ ទាល់តែបានសម្រេច រួចដើរទៅ​ដេកធ្វើដូចមិនមានរឿងអ្វីកើតឡើង​ ។

ជនសង្ស័យល្មោភកាមត្រូវបានកម្លាំងនគរបាលចុះឃាត់ខ្លួន​យកទៅសួរនាំភ្លាមៗ យោងបណ្ដឹងតាមទូរស័ព្ទពីស្ត្រីជា​ម្ដាយរបស់ក្មេងស្រីរងគ្រោះនៅរសៀលថ្ងៃ១២ ខែកុម្ភះ ឆ្នាំ២០១៩ នៅក្បែរទីតាំងកើតហេតុ នៅចំណុចបន្ទប់ជួល​មួយកន្លែង ផ្លូវ១០៣ ក្រុមទី៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះជាអនិតិជនឈ្មោះ រ.ស.ល ទើបតែអាយុ១៤ឆ្នាំ ស្នាក់នៅជាមួយស្ត្រីជាម្ដាយ​ក្នុងបន្ទប់ជួលក្បែរជនសង្ស័យ​ ដែលទើបតែមកពីចម្ងាយមានឈ្មោះ សុខ វែង អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ក្នុងភូមិជំពូវន្ត័ សង្កាត់ជំពូវ័ន្ត ខណ្ឌពោធិសែនជ័យ។

មន្ត្រីនគរបាលដដែលបញ្ជាក់ពីដំណើររឿង ដែលក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់ម្ដាយរបស់ខ្លួនយ៉ាងដូចច្នេះថា៖ មុន​ពេលកើតហេតុរួបគេ (ជនរងគ្រោះ)កំពុងដេកចុចទូរស័ព្ទ​នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ហើយជនសង្ស័យបានមករកសុំខ្ទឹមសរ ដោយឃើញនៅទីនោះមានសភាពស្ងាត់ពុំមានមនុស្ស ជនសង្ស័យក៏ចូលទៅក្នុងបន្ទប់ ចាប់ខ្ទប់មាត់ (អនិតិជន) ធ្វើសកម្មភាពរំលោភសេពសន្ទវៈបានសម្រេច រួចក៏ចូលទៅដេកក្នុងបន្ទប់ជួលរបស់ក្មួយវិញ ដែលនៅក្បែរនោះ (ជនសង្ស័យគឺជាអ្នកដំណើរមកលេងផ្ទះក្មួយនៅបន្ទប់ជួលក្បែរជនរងគ្រោះ)។

ក្រោយពីកើតហេតុ និងទទួលបានព័ត៌មានពីកូនស្រី ស្ត្រីជា​ម្តាយបានទូរស័ព្ទហៅសមត្ថកិច្ចប៉ុស្ដិ៍សង្កាត់ទួលសង្កែទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឲ្យជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យ ដើម្បីទៅសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ក្រោមការចោទប្រកាន់រំលោភសេព​សន្ទវៈ បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ និងកសាងសំណុំរឿងបញ្ជូនទៅ​កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិ​វិធី៕​

ចែករំលែកអត្ថបទ