Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីនគរបាលម្នាក់ប្រើល្បិចសុីដាច់ម៉ូតូនិងទូរសព្ទ័ស្រីស្នេហ៍

ភ្នំពេញ៖​ កម្មការនីរោងចក្រ​ វ័យក្មេងម្នាក់បានមកប៉ុស្តិ៍នគរ​​បាលកាកាបទី១​ដោយកាន់រូបថតមន្រ្តីនគរបាលម្នាក់មកដាក់​ពាក្យ​បណ្ដឹងចោទថានគរបាលកំហូចរូបនេះបានឆបោកយក​ម៉ូតូរបស់នាង១គ្រឿងនិងទូរស័ព្ទ១គ្រឿងទៅបាត់ដោយ​សុវត្ថភាព ។​ បន្ទាប់ពីបានទាក់ទងគ្នាតាមរយៈ Facebookបាន​២ខែ​ ព្រមទាំងលោកមន្ត្រីនគរបាលកំហូចរូបនោះបានសុំទៅ​ លេងស្រុករបស់នាងដោយជិះម៉ូតូទៅដេកបាន១យប់ ។

នារីរងគ្រោះបានរៀបរាប់ទាំងសោកស្ដាយម៉ូតូថា រូបនាង​និងមន្ត្រីនគរបាលកំហូចបានស្គាល់គ្នាតាមរយៈfacebookបានជាង២ខែមកហើយ​ ហើយធ្លាប់ណាត់ជួបគ្នាដើរលេងបានចំនួន២ដងផងដែរ​ តែមិនដែលបានស្គាល់ផ្ទះជនសង្ស័យឡើយ លុះដល់ថ្ងៃទី១៤កុម្ភៈទិវានៃក្តីស្រលាញ់ មុនពេលកើតហេតុជនសង្ស័យបានប្រាប់នាងថា ចង់ទៅលេងស្រុករបស់នាងដើម្បីបានស្គាល់សាច់ញាតិ​ នាង​នៅកំពង់ចាម​ ។

នារីរងគ្រោះបានបន្តថា​ បន្ទប់ពីដេកបាន១យប់ពួកគេក៏ជិះម៉ូតូឌុបគ្នាត្រឡប់មកភ្នំពេញវិញ ខណៈមកដល់មុខផ្សារស៊ិនជូរី ក៏​ត្រូវបុរសជានគរបាលរូបនោះ ប្រើល្បិចឲ្យនាងនៅឈរចាំមួយភ្លេតដើម្បីទៅយកសោរបន្ទប់ផ្ញើរទុកនិងមិត្តភ័ក្រនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ និងយកទូរស័ព្ទ​ដៃនាងម៉ាកហូរវ៉ៃមួយគ្រឿងទៅផង ងាយស្រួលខលរកមិត្តភ័ក្រ ក្រែងទៅរកមិនជួប ហើយក៏ទៅបាត់រហូតតែម្តង ព្រមទាំងបិទលេខទូរស័ព្ទ និងប្លុកfacebookរបស់នាងចោលទៀតផង។​ ទើបនាងបានសម្រេចចិត្តធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកាកាបទី១ដើម្បី​ដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ករណីនេះបានកើតឡើងនៅរសៀលថ្ងៃ​ទី​១៥កុម្ភៈ២០១៩ចំណុចនៅមុខផ្សារស៊ិនជូរីផ្លាហ្សាតាមបណ្តោយ​ផ្លូវមហាវិថីសហព័ន្ធរុស្សីភូមិតាងួនសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តថា នារីរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ អាន ស្រីលីន ភេទស្រីអាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ​ និងម៉ូតូដែលនគរបាលកំហូចយកទៅនោះម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាក​លេខ ភ្នំពេញ1NT-2943។ ចំណែកឯជនសង្ស័យមានឈ្មោះ ណាក់ ភារៈ​ អាយុ៣២ឆ្នាំមុខរបរជាជាមន្ត្រីនគរ​បាលមិនស្គាល់អង្គភាពនិងកន្លែងស្នាកនៅនោះទេ​ ៕

ចែករំលែកអត្ថបទ