Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! ឈប់រថយន្តចាំប្រពន្ធចុះទិញនំចំណីរហូបត្រូវ​រថយន្តធំក្រឡាប់សង្កត់លើស្លាប់

ព្រះសីហនុ៖​ គួរ​ឲ្យអនិច្ចានិងរន្ធត់ណាស់លោកអើយ​ បុរស​ម្នាក់ឈប់រថយន្តនៅចញ្ចើមផ្លូវចាំប្រពន្ធចូលទិញនំចំណី​ត្រូវ​រថយន្តធន់ធំក្រឡាប់សង្កត់គៀបជាប់​ ក្នុងរថយន្តស្លាប់យ៉ាង​ អាណោចអធម៌គួរឲ្យរន្ធត់​៖​ គ្រោះថ្នាក់ចរាចរណ៍នេះបានបង្ក​ការណ៍ភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​០​៩និង​៤​០​នាទី​ព្រឹកថ្ងៃទី​១៧​ខែកុម្ភៈឆ្នាំ​២​០១៩​ ​នៅ​តាម​បណ្ដោយផ្លូវជាតិ​លេខ៤ចន្លោះគីឡូម៉ែត្រ១៤០-១៤១( ផ្លូវបំបែកស្រែអំបិល) ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុន​ពេលកើតហេតុគេឃើញ​ បុរសរងគ្រោះបានឈប់រថយន្តម៉ាកCRV​ ពាក់ស្លាកលេខភ្នំពេញ2M-2821 នៅចញ្ចើមផ្លូវ​ដោយរងចាំប្រពន្ធនិងកូនចុះទិញនំចំណីហូប​ ខណៈដែលកំពុងឈប់ចាំ​នោះ​ស្រាប់តែមានរថយន្តធន់ធំ​មួយគ្រឿង​ម៉ាក HYUNDAI​ពាក់ស្លាកលេខកំពង់ធំ3A-1369​ បើកមកក្រឡាប់ សង្កត់ពីលើបណ្ដាលឲ្យគៀបបុរសរង​គ្រោះ​ឈ្មោះ​ ឈ្មោះ សុទ្ធ រិទ្ធដែលជាអ្នកបើករថយន្តCRV​ ​ជាប់នៅក្នុងរថយន្តស្លាប់គួរឲ្យរន្ធត់​ ភ្លាមៗប្រពន្ធស្រែកទ្រហោយំគួរឲ្យសង្វេក​។ ចំណែកអ្នក​បើករថយន្តធំ​ រងរបួសធ្ងន់ត្រូវបានដឹក​ទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់និងអន្តរាគមន៍ជួយគាស់យកសពបុរសរងគ្រោះចេញដើម្បីយកក្រុម​គ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណី​ ។ ចំណែករថយន្តបង្កនិងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចវាស់វែងស្ទួចយក​ទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់សិលា​ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ