Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

គួរឲ្យអាសូរ!ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ឆ្មាខាំជាង៣ខែស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេក

ស្វាយរៀង៖​ ក្មេងស្រីដែលត្រូវសត្វឆ្មាខាំអស់រយះពេលជាង​៣​ខែកន្លងមកនោះពេលប្អូនស្រីបានស្លាប់បង់ជីវិតហើយ​ដោយបន្សល់ទុកនូវសម្លេងទ្រហោយំពីឪពុកម្តាយនិងសាច់ញាតិសោកស្តាយរូបកាយប្អូនស្រីសាច់ដ៏ត្រលុកត្រលុុនមិនគួរណាវាសនាអភ័ព្វបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះសោះ។
ហេតុការណ៍ភ្ញាក់ផ្អើលដែលក្មេងស្រីឆ្មាខាំស្លាប់នេះបានកើត​ឡើងកាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៩​ ភូមិធ្លកសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងខណះដែលបញ្ជូនមកស្រុកកំណើតវិញ។

បើតាមសម្ដីម្តាយក្មេងស្រីរងគ្រោះបានប្រាប់អោយដឹងថាកូនស្រី​របស់គាត់ជម្ងឺធ្វើទុកខ្លាំងក៏ បាននាំមកព្យាបាលជំងឺឆ្កែឆ្កួត នៅពេទ្យនារាជធានីភ្នំពេញ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ គឺមានតែយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើងកូូនរបស់គាត់ បានស្លាប់បាត់​បង់ជីវិតចោលឪពុក-ម្តាយធ្វើអោយរូបគាត់មិនអស់ចិត្តសោះមិនគួរណាស្លាប់ទាំងវ័យក្មេងបែបនេះ។

ម្ដាយក្មេងស្រីរងគ្រោះបានបន្តទៀតថាកូនស្រីគាត់ត្រូវបានឆ្មាខាំតាំងពីដើមខែធ្នូ ឆ្នាំ២០១៨មកម្លេះ ប៉ុន្តែពួកគេមិនបាន​យកមកចាក់ថ្នាំការពារនៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ ដោយអាការៈកាន់តែខ្លាំង ក៏យកទៅវៀតណាម ប៉ុន្តែគ្រូពេទ្យវៀតណាមក៏បានប្រាប់ថា គ្មានលទ្ធភាព ទើបមកព្យាបាលនៅពេទ្យក្នុងរាជធានីភ្នំពេញ នៅតែ​មិនអាចជួយសង្រ្គោះជាតិជីវិតបានដដែល​ ។

ជុំវិញករណីក្មេងស្រីដែលត្រូវឆ្មាខាំមន្ត្រីសុខាភិបាលខេត្តស្វាយរៀងបានអំពាវនាវដល់ឪពុក-ម្តាយ និងអាព្យាបាលគ្រប់រូប ត្រូវប្រុងប្រយ័ត្ន ទាំងអស់គ្នា ចំពោះកូនៗ ព្រោះក្មេងស្រីម្នាក់អាយុ១០ ត្រូវឆ្មាខាំ និងក្រញៅ បានឆ្លងជំងឺឆ្កែឆ្កួត និយាយមិនសូវដឹងអ្វី ហើយមាន អាការៈប្រកាច់ៗ បានស្លាប់បាត់បង់ជីវិត ។ហើយបើមានករណីត្រូវឆ្កែរឺឆ្មាខាំសូមរុស​រាន់នាំជនរងគ្រោះមកកាន់មន្ទីរពេទ្យអោយបានឆាប់ដើម្បីក្រុមគ្រូពេទ្យជួយសង្គ្រោះចាក់ថ្នាំការពារជម្ងឺឆ្កែឆ្កូតទាន់ពេលវេលាកុំទុករហូតធ្ងន់ធ្ងរដូចករណីក្មេងស្រីដែលត្រូវឆ្មាខាំហើយគ្រូពេទ្យអស់លទ្ធភាពព្យាបាលព្រោះជម្ងឺនេះវាមានផ្ទុកមេរោគយ៉ាងកាចសាហាវណាស់​ ៕

ចែករំលែកអត្ថបទ