Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

គណៈបញ្ជាការខណ្ឌឬស្សីកែវចុះដ្ឋបាលដកហូតទូហ្គេម៦​គ្រឿង​ក្មេងប្រុសស្រី៣នាក់យកមកអប់រំ

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវដឹកនាំដោយលោក ប្រាជ្ញសីហាអភិបាលរងខណ្ឌចុះរដ្ឋបាលនៅតំបន់មិនរៀបរយហើយបានធ្វើការបង្ក្រាប់និងដកហូតទូហ្គេម​២ទីតាំងស្ថិតនៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ ។
ការចុះធ្វើរដ្ឋបាលខាងលើធ្វើឡើងកាលពីវេលាម៉ោង៤​រសៀលថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០១៩នៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ១ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ។ អាជ្ញាធរឱ្យដឹងថា ក្នុងការចុះរដ្ឋបាលខាងលើបានដកហូតទូហ្គេមចំនួន៦គ្រឿងក្នុងនោះ៤គ្រឿងជាប្រភេទហ្គេមបៀរ​និង២គ្រឿងទៀតជាប្រភេទហ្គេមបាញ់ត្រី និងមនុស្សប្រុសស្រី៣នាក់ដែលជាអ្នកលេង​ ចំណែកម្ចាស់ទឺតាំងបានរត់បាត់​ បន្ទាប់ពីឃាត់ខ្លួនយកមកអប់រំរួចបានដោះលែងឲ្យទៅផ្ទះវិញ ។
បច្ចុប្បន្នសម្ភារៈដែលបានដកហូតយកទៅរក្សាទុកនៅ​សា​លា​ខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ