ជនជាតិចិនម្នាក់ដើរសុខៗដួលផ្កាប់មុខស្លាប់សង្ស័យខ្យល់គរ
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ដើរៗដួលផ្កាប់មុខដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៩ នៅចំណុចមុខហាង ម៉ាស្សាកោសជប់ យីហោ(ម៉េងជូ)ផ្លូវបេតុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងគេឃើញបុរសជនជាតិចិន២នាក់ដើរនៅកន្លែងកើតហេតុ ហើយម្នាក់បានចូលក្នុងហាងម៉ាស្សាកោសជប់ រីឯជនរងគ្រោះមិនបានចូលជាមួយនោះទេ ដោយបានដើរចុះដើរឡើង២ទៅ៣ជុំ ត្រង់ចំណុចកើតហេតុ។ លុះមួយសន្ទុះស្រាប់ តែដើរដួលផ្កាប់មុខ ធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុមានការភ្ញាក់ផ្អើល
Read More