Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាជិះម៉ូតូមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូកង់បីចតនៅចិញ្ចើមផ្លូវបាក់ជើងខ្លួនឯងម្ខាង

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា​ ជិះម៉ូតូមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូបី​ ចតនៅតាមចិញ្ចើមផ្លូវ​ ពីក្រោយពេញទំហឹងរងដួលរបួស​ធ្ងន់បាក់ជើងម្ខាង​ ៖​ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទី​រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ខែ​សីហាឆ្នាំ២០១៩​ នៅចំណុចមុខភោជនីយដ្ឋាន កែវព្រិលភ្នំពេញថ្មី តាមបណ្តោយផ្លូវ១០០៣​កែង​និងផ្លូវ១៩៨៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាមពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ ឌ្រីមសេ១២៥​ស៊េរី០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​1HJ-9844ធ្វើដំណើរតាមបណ្តោយផ្លូវ​១០០៣​ទិសដៅពីត្បូងទៅជើង​ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកស្តាំជ្រុលទៅបុកម៉ូតូកង់បីពណ៌ក្រហមពាក់ស្លាកលេខ​ភ្នំពេញ1FM-7241​ដែលម្ចាស់ចតនៅ​ចិញ្ចើម​ផ្លូវមុខហាងកើតហេតុខាងលើ​បណ្តាលរបួសបាក់ជើងស្តាំត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ច​ចុះមករួចឲ្យភាគី​ទាំង២សម្របសម្រួលគ្នាដោយភាគីខាងម៉ូតូកង់បីមិនទាសំណងនោះទេបានឲ្យសាច់ញាត្តិជនរងគ្រោះយកម៉ូតូទៅផ្ទះវិញនិងព្យាបាលរបួសដោយខ្លួន​ឯងដើម្បីបញ្ចប់រឿង៕

ចែករំលែកអត្ថបទ