Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

លោក នុត ពុធដារ៉ា ៖ បើបងប្អូនមានភស្ដតាងច្បាស់ផ្ដល់ឲ្យសមត្ថកិច្ច!​ មហាជនកំពុងមានចម្ងល់ថា​ អាជ្ញាធរនិងសមត្ថកិច្ចមានសមត្ថ​ភាព​ដែរឬទេ ?

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ​ ដឹក​នាំដោយ​ លោក​ ប៊ុន ណារុំ អភិបាលរងខណ្ឌ តំណាង​ លោក​ នុត ពុធដារ៉ា អភិបាលខណ្ឌ​ បានចុះត្រួតពិនិត្យទីតាំង​ អាជីវកម្ម​ អុីនធើរ​ណេត នៅក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់​ដង្កោ ចំនួន៣ទីតាំងទី១​ ៖​ -ផ្ទះលេខ២៤៨ ផ្លវ​លេខ៥ មានលិខិតអនុញ្ញាត ចេញពីមន្ទីរពត៌​មានរាជធានីភ្នំពេញ
ទី២-ផ្ទះលេខ១៦៥ ផ្លូវលេខ៧ មានលិខិតអនុញ្ញាត ចេញពីនិយ័តករទូរគមនាគមន៍កម្ពុជា
ទី៣-ផ្ទះលេខ១៣៥ ផ្លូវលេខ ៧ មានលិខិតអនុញ្ញាត ចេញមន្ទីរពត៌មានរាជធានីភ្នំពេញ។
ហើយបានធ្វើកិច្ចសន្យា ដោយកុំមានការ​លេងល្បែងសុីសងគ្រប់ប្រភេទ​និងការប្រើ​ប្រាស់​ ជួញដូរគ្រឿងញៀន​ ហើយនៅតែ​បន្តបើកដំណើរការធម្មតា​ ។ តែចំពោះទីតាំងមួយទៀតនៅផ្លូវ៣៧១​ សង្កាត់ដង្កោ​ មិនទាន់​ចុះពិនិត្យនៅឡើយទេ​ ។

យោងតាមការបញ្ជាក់របស់លោក នុត​ ពុធដារ៉ា​ អភិបាល​ ខណ្ឌដង្កោ​ បានឲ្យដឹងថា​ ការ​ចុះពិនិត្យ​ ទីតាំងអុីនធើ​ណេត​ ទាំង៣ទីតាំង​អាជ្ញាធរ​ បានរកឃើញថា​ ច្បាប់អនុញ្ញាតិ​ អាជីកម្ម​ អុីនធើណេត​ ហើយអាជ្ញាធរបាន​ឲ្យ​ម្ចាស់ទីតាំងផ្ដិតមេដាយ​ ធ្វើកំណត់ហេតុណែ​នាំ​ ។ លោក​ បានបន្តថា​ បើសិនរកឃើញការ​បង្កប់ល្បែងសុី​សង​ ​គឺ​កម្លាំងអាជ្ញាធរ​និងធ្វើទៅ​តាមច្បាប់​ តែពេលចុះពិនិត្យ​ ​រកភស្តុតាងមិនឃើញនោះ​ទេ​!​ តែលោកថាចាំមើល​លោកស្រាវជ្រាវរកអ្នកជំនាញកុំទ្យូទ័រដើម្បីឆែក​រក​ ភស្តុតាងជាក់លាក់និងធ្វើតាមច្បាប់។

-មិនតែប៉ុណ្ណោះលោកបានបញ្ជាក់តាម​គ្រុប​WhatsApp​ ថា​ សមត្ថកិច្ចតែងតែចុះពិនិត្យ​មើលករណីនេះ មិនមានសមត្ថកិច្ចណាអនុញ្ញាតិអោយលេងល្បែងខុសច្បាប់នោះទេ! បើបងប្អូនមានភស្តុតាងច្បាស់លាស់សុំមេត្តាជួយផ្តល់មកសមត្ថកិច្ចយើងផង ដើម្បីមានមូលដ្ឋានចាត់ការតាមផ្លូវច្បាប់។​ សូមអរគុណចំពោះការផ្តល់ព័ត៌មាន។

-ត្រង់ចំណុចនេះ​​មហាជនបានលើកឡើងថា​ និយាយដូច្នេះ​ ហាក់បីដូចជា​ អាជ្ញាធរមិនមាន​សមត្ថភាព​ក្នុងការស្រាវជ្រាវដើម្បីរក​ភស្តុតាង​ បង្ក្រាប​ បទល្មើស​ បែជាដោលទៅ​ឲ្យបងប្អូន​ ប្រជាពលរដ្ឋ​ បើមាន​ភស្តុតាង​ជួយ​ផ្ដល់ឲ្យផង​ ខណៈដែលប្រជាពលរដ្ឋ​ មិនមាន​សិទ្ធិក្នុងការស្រាវជ្រាវ​ ឬក៏បង្ក្រាបបទល្មើស​នោះឡើយ​ ។

សូមបញ្ជាក់ថាទីតាំងសេវា​Internet ជាច្រើន​នៅក្នុងរាជធានីភ្នំពេញ កើតមានស្ទើរគ្រប់ខណ្ឌមិនថាតែខណ្ឌដង្កោនេះទេ​ ​តែងបង្កប់​ ល្បែងស៊ីសងតាម Online ខុសច្បាប់ ក្នុងនោះដែរ ក៍មានអាជ្ញាធរខណ្ឌខ្លះបានបង្ក្រាប​ ជាបន្តបន្ទាប់​ និងមានអាជ្ញាធរខណ្ឌខ្លះ​ទៀត នៅមិនទាន់មានកាបង្ក្រាបនៅឡើយ ដែលធ្វើអោយមត្តិមហាជនមានការងឿងឆ្ងល់យ៉ាង​ខ្លាំងហេតុអ្វីបានជាមានល្បែង​ស៊ីសង​ តាម Online បង្កប់នៅតាមទីតាំងសេវា Internet ហើយ អាជ្ញាធរខណ្ឌខ្លះមិនបង្ក្រាប់បែបនេះ ????? ៕