Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន!ណេត​ បង្កប់សុីសង​​(​ U88 Cafe )​ បើកក្បែប៉ុស្តិ​នគរបាល​ ច្បារអំពៅ២​ អាជ្ញាធរ​និងសមត្ថកិច្ច​មិនហ៊ានបង្ក្រាប

ភ្នំពេញ៖​ ទីតាំង​ ណេត​ បង្កប់ល្បែងសុីសង​ មួយកន្លែង​ យីហោ​(​ U88 Cafe )​ កំពុងបើក​ដំណើរការ​យ៉ាងរលួន​ នៅខាងក្រោយជាប់ប៉ុស្តិ៍នគរបាល​ ច្បារ​អំពៅ​២​ តាមបណ្ដោយផ្លូវ៣៦១​ ស្ថិតក្នុងសង្កាត់​ ច្បារអំពៅ២​ ខណ្ឌ​ច្បារអំពៅ​ ។​

បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា​ ទីតាំង​ណេតបង្កប់ល្បែងសុីសង​ បើក​នៅក្បែប៉ុស្តិនគរបាល​ ច្បារអំពៅ២​ នេះ​តែងតែក្រុមក្មេងទំនើងនិងអ្នកញៀនល្បែង​ចេញចូល​ បង្កភាពអសន្តិសុខ​ ក្នុងមូលដ្ឋានតែមិនឃើញអាជ្ញាធរនិងសមត្ថ​កិច្ច​ចុះបង្ក្រាប​ឡើយ​ ហាក់ធ្វើមិនឃើញ​ សង្ស័យត្រូវថ្នាំ​សណ្ដំ​របស់ម្ចាស់​ បនល្បែងអស់ហើយមើល​ទៅទើប​មិនបង្ក្រាប់​ ។

ចែករំលែកអត្ថបទ