សន្តិសុខ​សង្គម

កម្មករសំណង់ម្នាក់ត្រូវជណ្ដើយន្តដាច់សង្កត់ស្លាប់ យ៉ាងអណោចអធ័ម

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ដោយ​សារតែដាច់ជណ្តើរយន្តធ្លាក់សង្កត់លើនៅ​ក្នុងការដ្ឋានសំណង់មួយកន្លែងនៅក្បែរបេនឡានផ្សារថ្មី។ហេតុការណ៍នេះដែរបង្ករឱ្យមាន​ការភ្ញាក់ផ្អើលកើតឡើងកាលពីវេលា​ម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ ថ្ងៃទី ១៤ ខែ សីហាឆ្នាំ២០១៩នៅក្នុងការដ្ឋានសំណង់អគារ ដែលមានទីតាំងក្បែរបេនឡានផ្សារថ្មី ផ្លូវ​លេខ ១២០ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ប៊ូ សុភណ្ឌ អាយុ ៣៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលម្តុំផ្សារសាំផាន់ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ បុរសជាកម្មករសំណង់រងគ្រោះ រួមទាំងបុរសអ្នកធ្វើការជាមួយគ្នាម្នាក់ទៀត បាននាំគ្នាធ្វើការដោះជណ្តើរយន្តក៏ស្រាប់តែដាច់ធ្លាក់​សង្កត់ទៅលើជនរងគ្រោះបណ្តាលអោយ​ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ចំណែកឯ​បុរសម្នាក់ទៀតមិនមានរងរបួសអ្វីឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និង ជំនាញក៏បានចុះមកធ្វើរត្រួត​ពិនិត្យកន្លែងកើតហេតុ និង ប្រគល់សពបុរសជាកម្មករសំណង៉រងគ្រោះទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕