រន្ធត់ណាស់ព្រះអើយ! មនុស្សស្រីមួយឡាន៥នាក់ស្លាប់ទាំងអស់
(កំពង់ធំ)៖ យ៉ាងហោចណាស់មនុស្សស្រីចំនួន៥នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ក្នុងហេតុការណ៍ក្រឡាប់រថយន្តបាឡែន គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវកោងព្រៃតាហ៊ូ (ផ្លូវជាតិលេខ(៦អា) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សមត្ថកិច្ចបានអោយដឹងថា រថយន្តរងគ្រោះក្នុងហេតុការណ៍ក្រឡាប់នោះ ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-6715 បើកបរដោយស្ត្រី ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវកោងរថយន្តបានវេចង្កូចមកធ្វេងធ្លាក់ថ្នល់ក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យជនរងគ្រោះជិះលើគ្នាស្លាប់ទាំង០៥នាក់តែម្ដង ។
Read More