Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ​ ឃាត់ខ្លួនរួមនិងថ្នាំញៀន​១៥​កញ្ចប់

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន​ ជនសង្ស័យប្រុសស្រី៣នាក់ដកហូតគ្រឿង​ញៀនបាន១៥កញ្ចប់
ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី០១ខែតុលា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ២០ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

លោកវរសនីយ៍ឯក ជឹម សុីថា អធិការនគរ​បាល​ ខណ្ឌដង្កោ បានឲ្យដឹងថា​ ជនសង្ស័យ​ដែលកម្លាំងសមត្ថកិច្ច​ ឃាត់ខ្លួនរួមមាន៖​ ទី១-មានឈ្មោះ ឆាង វណ្ណៈ ភេទប្រុស អាយុ​ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ ស្នាក់​នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ទី២-ឈ្មោះ ឈួន សុវណ្ណារ៉ា ភេទប្រុសអាយុ​២០ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ ស្នាក់​នៅ​បន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ទី៣-ឈ្មោះ ឌឹម ដាវី ភេទស្រី អាយុ​ ១៩ឆ្នាំ មុខរបរ​ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល​លេខ២០ ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។
លោក​ ជឹម​ សុីថា​ បន្តថា​ វត្ថុតាងដែល​ដកហូតរួមមាន​ ៖ ក្រាមពណ៌សថ្លាចំនួន​១៥កញ្ចប់ថង់តូច,​ទូរស័ព្ទដៃចំនួន​ ០៥​គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង​ ០៣នាក់រួមទាំងវត្ថុ​តាងត្រូវបានឃាត់ខ្លួននិងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់​ ៕

ចែករំលែកអត្ថបទ