Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

ចោរថ្លើមធំ! យកកាំបិតភ្ជង់ប្លន់យុវតីម្នាក់យក​ម៉ូតូទាំងព្រឹក​ តែមិន​បានសម្រេច​ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល​ ប៉ុស្តិចាក់អង្រែក្រោម​ ខ្លួនបន្ទាប់ពីធ្វើ​ស​កម្មភាព​ យកកូនកាំបិតចុងស្រួចភ្ចុងប្លន់ម៉ូតូនិងទូរស័ព្ទដៃពីយុវតីម្នាក់មិនបានសម្រេច ហេតុការណ៍ការណ៍ភ្ញាក់ផ្អើលនេះបានកើត​ឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩​ នៅបរិវេណវិទ្យាល័យចាក់អង្រែក្រោម ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ ឡៅ ម៉េង​ លាង អាយុ២៨ឆ្នាំមុខរបរ​មិនពិតប្រាកដស្នាក់នៅភូមិអូណ្ដូង សង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ចំណែកយុវតីរងគ្រោះមានឈ្មោះ​ គង់ រក្សាអាយុ១៨ ឆ្នាំមុខរបរជាសិស្សស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោមខណ្ឌ​មានជ័យ។

បើតាមសម្ដី​ យុវតីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូចេញពីផ្ទះ​ មកវិទ្យាល័យចាក់អង្រែក្រោម បំណងយកសៀវភៅតាមដានដើម្បីទៅដាក់​នៅ ក្រសួងអប់រំយុវជននិងកីឡាដើម្បីយកអាហារូបករណ៍​ ព្រោះរូបនាងប្រលងជាប់បាក់​ឌុប​ ខណៈមកដល់វិទ្យាល័យ​ នាងបានបើក​ទូរសព្ទមើលឃើញមិត្តភក្កិបានឆាតមកប្រាប់ថាថ្ងៃនិងគ្រូមិនបានរៀនទេ​ ភ្លាមនោះនាងក៏​បានឡើងជិះម៉ូតូ​ ចេញបំណងត្រឡប់ទៅផ្ទះវិញ ពេលនោះក៏មានជនសង្ស័យម្នាក់បាន​យកកាំបិតចុងស្រួចមកភ្ជង់ចង្កេះនាង ហើយប្រាប់អោយនាងប្រគល់ទូរសព្ទ័​ នឹងម៉ូតូឲ្យគេ​តែភ្លាមៗនោះប្រជាពលរដ្ឋបានឃើញស្រែកឆោឡោស្រាប់តែជនសង្ស័យក៏ទម្លាក់កាំបិត និងទូរសព្ទ័ចោល បំរុងរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចដែលឈរការពារតាមផ្លូវដេញចាប់ឃាត់ខ្លួនបានយកទៅសួរនាំនៅប៉ុស្តិនគរ​បាលចាក់អង្រែក្រោម​ ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើ​ការសាកសួរនិង​កសាងសំណុំរឿងបញ្ជួនខ្លួនទៅអធិការដ្ថានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ