Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

ជនមិនស្គាល់មុខផ្ទុះអាវុធ២គ្រាប់រួចបានបើក​រថយន្តគេចបាត់

ភ្នំពេញ ៖ ផ្ទុះអាវុធ២គ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចទាំងកណ្ដាលអាធ្រាត្រ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង២ រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅជាប់របងមន្ទីពេទ្យ ព្រះកុសុមៈ​(ហៅពេទ្យលោកសង្ឃ )តាមបណ្ដោយផ្លូវ​២៦៥​ កែងនិងផ្លូវ​ ១៥០ ក្នុងសង្កាត់​ទឹក​ល្អក់២ ខណ្ឌទួលគោក ។

យោងតាមប្រភពព័ត៌មានពីសន្តិសុខដែល​យាមប្រចាំកាក្បែកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា មុនកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស្ក មិនចាំស្លាក​លេខ បើកតាមបណ្ដោយផ្លូវ២៦៥ ខណៈ​មក​ដល់ចំណុចកើតហេតុ​ ខាងក្រោយ​ មន្ទីពេទ្យលោកសង្ឃ ក៏ឈប់រថយន្ត​ រួចដកកាំភ្លើងបាញ់មេឃ​១គ្រាប់ ក៏បន្តដំណើរទៅមុខបាន​ប្រហែលជា១០០ម៉ែត្រក៏បានបាញ់១គ្រាប់ទៀត ហើយក៏បានបើករថយន្តគេចបាត់​ពី​កន្លែងកើតហេតុតែម្ដង​ ដោយមិនដឹងថា​ មាន​រឿងអ្វីនោះទេ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ចំណុចដែលផ្ទុះអាវុធ​ បានរកឃើញ​សំបកគ្រាប់​ ហើយបានយកទៅរក្សាទុក​ដើម្បីធ្វើការ​ស្រាវជ្រាវ​ រកជនដៃដល់យក​មកផ្ដន្ទាទោសតាមច្បាប់ ៕

ចែករំលែកអត្ថបទ