Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិច្បារអំពៅ២​ ឃាត់ខ្លួនជនសង្ស័យ​ ២ករណីបាន៣នាក់​ ពាក់ពន្ធ័និងគ្រឿងញៀន

ភ្នំពេញកំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ សហការជាមួយនិងកំលាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ហេតុការណ៍នេះបានធ្វើឡើងកាលពីម្សិលមិញថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុច ផ្លូវបេតុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

លោកនាយប៉ុស្តិសង្កាត់ច្បារអំពៅ២បានឲ្យជនសង្ស័យឃាត់ខ្លួនករណីទី១មានឈ្មោះ វ៉េង វ៉ាន់ឌី ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនេពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ (​ ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចមុខផ្ទះគ្មានលេខផ្លូវបេតុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ វត្ថុតាង: ដកហូតក្រាមពណ៌សរថ្លា ១៦ កញ្ចប់ថង់តូច

ករណីទី២ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១២និង០០នាទី នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២

ជនស្ស័យទី០១មានឈ្មោះខែន ឆាលី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំ

ទី០២-​ ឈ្មោះហា សំណាង ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(មានសារធាតុញៀន)

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជួនទៅអធិការនគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី

ចែករំលែកអត្ថបទ