Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

រោងកាហ្វេនិងផ្ទះប្រជាពលរដ្ឋ បាក់ស្រុតចូលទឹកទន្លេរ

ភ្នំពេញ៖ បាក់ដីច្រាំងទន្លេរនាំយកទាំងផ្ទះប្រជា​ពលរដ្ឋនិងរោងកាហ្វេ​ ដែល​ធ្វើអំពីឈើ​ប្រក់សង្ក័សីចូលទៅក្នុងទឹកទន្លេរគួរឲ្យអាសូរ​
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពី​វេលាម៉ោង០១​ រំលងអាធ្រាត្រចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិដើមចាន់១ សង្កាត់​ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះ​ រងគ្រោះមានឈ្មោះ ប៉ែន រិទ្ធិ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ​ មន្ត្រីនៅក្រសួងការពារជាតិ ស្នាក់​នៅ​ផ្ទះលេខ១៣ (ជាប់មាត់ទន្លេ) ផ្លូវ៣៦៩​ផ្ទះរងគ្រោះមាន​ បណ្តោយ១២ម៉ែត្រ ទទឹង៦ម៉ែត្រ បានស្រុតធ្លាក់ចូលទន្លេផ្នែកខាងក្រោយពាក់កណ្តាលផ្ទះ ចំណែកឯរោងលក់កាហ្វេ ដែលមានទទឹងប្រមាណ៤០ម៉ែត្រ បានធ្លាក់​ចូលទឹកទន្លេស្ទើតែទាំងស្រុង ដែរ​ ។

ប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរ​មានវិធានការយ៉ាងណាដើម្បីទប់សង្កាត់​ ការ​បាក់ច្រាំងនេះផង​ ជាពិសេស​ ជួយពិនិត្យ​មើលការបើកកាណូតនៅលើផ្ទៃទឹក​ សូមឱ្យមានការបន្ថយល្បឿនកុំបើកលឿនខ្លាំងពេកជាហេតុនាំឱ្យរលក​ បាក់ច្រាំង​ ៕

ចែករំលែកអត្ថបទ