Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់ព្រះអើយ! មនុស្សស្រីមួយឡាន​៥នាក់ស្លាប់ទាំងអស់

(កំពង់ធំ)៖ យ៉ាងហោចណាស់មនុស្សស្រីចំនួន៥នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ក្នុងហេតុការណ៍ក្រឡាប់រថយន្តបាឡែន
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើង​កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺថ្ងៃទី​២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវកោង​ព្រៃតាហ៊ូ​ (ផ្លូវជាតិលេខ​(៦អា)​ ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ

សមត្ថកិច្ចបានអោយដឹងថា​ រថយន្តរងគ្រោះ​ក្នុងហេតុការណ៍ក្រឡាប់នោះ​ ម៉ាកកាមរីបាឡែន ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AS-​6715 បើកបរដោយស្ត្រី​ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវកោងរថយន្តបានវេចង្កូចមកធ្វេងធ្លាក់ថ្នល់ក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យជនរងគ្រោះជិះលើគ្នាស្លាប់ទាំង០៥នាក់តែម្ដង​ ។

សមត្ថកិច្ចបន្តថា​ ជនរងគ្រោះដែលស្លាប់រួមមាន៖​ ទី១/-អ្នកបើកបររថយន្តភេទ ស្រី មិនស្គាល់អត្តសញ្ញាណ។
២/-អ្នករួមដំណើរឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ ៣៤ឆ្នាំរស់នៅភូមិទី៤ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោសាត់​។
៣/-អ្នករួមដំណើរឈ្មោះ ឡាច ស្រីម៉ុម ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទីខេត្តតាកែវ​ ។
៤/-អ្នករួមដំណើរឈ្មោះ ដុក ចាន់វលក្ខ័ណ៌ ភេទស្រីអាយុ ២៦ឆ្នាំ រស់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៥/-អ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ​ ។

បច្ចុប្បន្ន​ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីទទួលយកទៅធ្វើបុណ្យ៕