សន្តិសុខ​សង្គម

ហួសចិត្ត!​ ជនជាតិចិន​ បើករថយន្តបង្កគ្រោះថ្នាក់​ចរាចរណ៍​បន្តិចបន្តួច​ បក្ខពួកមកវាយជន​រងគ្រោះបន្ថែមទៀត

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់បើករថយន្តបត់ឆ្វេងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួួគ្រឿងជិះដោយបុរសម្នាក់បណ្តាលឲ្យរងរបួសស្រាល​បន្ទាប់មកក៍មានបុរសជនជាតិចិនម្នាក់ជាបក្ខពួកដើរចេញពីក្នុងមកវាយជនរងគ្រោះបន្តែម​ទៀត​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​០៨ និង៣០នាទីយប់ថ្ងៃទី០១ខែតុលាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះមុុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូង គេឃើញរថយន្តមួយគ្រឿងម៉ាក​ ហាយ​លែនឌ័រពណ៌ខ្មៅពាក់ស្លាក​លេខ​CD-17-022 បើកបរដោយ​ស្ត្រីជនជាតិចិន​ ធ្វើដំណើរតាមបណ្ដោយផ្លូវ​ព្រះមុុន្នីវង្សទិសដៅពីជើងទៅត្បូង លុះមក​ចំណុចកើតហេតុ​ បានបត់ឆ្វេង​ បំណងចូលក្នុងអគ្គកុងសុលតែ​មិនប្រយ័ត្នជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកBELLYពណ៌ស​លាយខ្មៅស្លាកលេខ​កណ្តាល1AA-0047​ ​ជិះដោយបុរសម្នាក់​បញ្ច្រាស់ទិស​គ្នាធ្វើឲ្យ​ខ្ទាតទៅប៉ះនិងទ្រូង​ផ្លូវ​រងរបួស​ស្រាល ភ្លាមៗនោះក៍មានបុរសជនជាតិម្នាក់​ដែលជាបក្ខពួកខាងរថយន្តបង្កបាន​ដើរចេញពីក្នុង រួចមកវាយចំគំត្រចៀងរបស់​អ្នកជិះម៉ូតូបណ្ដាលឲ្យរបួសបន្ថែមទៀត​ រួចបុរសជនជាតិចិន​ នោះបាន​ដើរចូលក្នុងបាត់ធ្វើប្រងើយនៅតែស្ត្រីអ្នកបើករថយន្តធ្វើឲ្យផ្អើលឆោឡោ​ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកអន្តរាគមន៍​ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា​ បន្ទាប់មកខាងភាគីរថយន្តបង្កបានឲ្យជន​រងគ្រោះចូលទៅខាងក្នុងធ្វើការចរចារគ្នាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើត​ហេតុ៕