តូចចិត្តខ្លួនមានជំងឺប្រចាំកាយមើលមិនជាមកលោតទឹកសម្លាប់ខ្លួនចោលកូនស្រី
ភ្នំពេញ៖ ស្ត្រីមេម៉ាយម្នាក់តូចចិត្តនិងខ្លួនមានជំងឺប្រចាំកាយរាំរ៉ៃ សម្រេចចិត្ត មកលោតទឹកពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនចោលកូនស្រីម្នាក់ឲ្យនៅកំព្រា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០៤ខែតុលាឆ្នាំ២០១៩ នៅចំនុចលើស្ពានជ្រោយចង្វារ ចាស់ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។ ស្ត្រីរងគ្រោះមានឈ្មោះ ហេន នាត អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិព្រែកប្រណាកឃុំរាយប៉ាយស្រុកកងមាស ខេត្តកំពង់ចាម។
Read More