Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តចុះពីស្ពានអាកាសក្បាលថ្នល់មិន​ប្រយត្ន័ជ្រុលបុករបាំងថ្មខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ រថយន្តស៊េរីទំនើបមួយគ្រឿង បេីក​ចុះពីលេីស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែក​ ទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់
គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងកាលពី​វេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩​ នៅចំណុចមុខក្រសួងវប្បធម៍និងវិចិត្រសិល្បះ តាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

ប្រភពពីសាក្សីនៅកន្លែងហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាករថយន្តFROTUNER ពណ៍ទឹកប្រាក់​ ស្លាកលេខបាត់ដំបង2A-6191 បើកចុះពីលេីស្ពានអាកាសក្បាលថ្នល់ទិស​ដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈ​មកដល់ចំណុចកេីតហេតុមិនប្រយត្ន័ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់ចំណែករថយន្ត​ មិនទាន់អស់ល្បឿនទៅបានប្រហែល៤០ម៉ែត្របែកកង់ទៅមុខលែងរួចសំណាងល្អមិនមានរង​របួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកេីតហេតុ​វាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី​ភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕