Sunday, October 4, 2026
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន!បុរសម្នាក់​ កាប់មន្ត្រីយោធាការពារ​ព្រំដែន​ម្នាក់ដាច់.ក​ស្លាប់​ រួចឲ្យគេឌុបទៅ​ឲ្យសមត្ថកិច្ចចាប់ខ្លួន

បន្ទាយមានជ័យ៖​ បុរសម្នាក់ក្លាយជាឃាត.ក​បន្ទាប់ពីយកកាំបិតកាប់មន្ត្រីយោធា​ការពារ​ ព្រុំដែនម្នាក់​ដាច់.ក​ ​ស្លាប់​យ៉ាងអាណោច​ អធម៌​

ហេតុការណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២​ខែតុលាឆ្នាំ២០១៩​នៅចំណុច​ ភូមិព្រៃចាន់​ ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយ​មាន​ជ័យ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យមានឈ្មោះ​ ភាពសុភ័ក្រ​ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។

ចំណែកជនរងគ្រោះមានឈ្មោះ​ កែវពេជ្ររស្មីអាយុ​ ២៩ឆ្នាំ​ ឋានៈព្រិន្ទបាលឯកមុខងារ​មេបញ្ជាការរង​ខ២–កងល្បាតទី២កងព្រំដែន​ ៥០៣​ ។

សមត្ថកិច្ចបន្តថា​ បើតាមការស្រាវជ្រាវមិន​ទាន់កំណត់ជាក់លាក់​ មូលហេតុដែលនាំអោយជនសង្ស័យកាប់​ ជនរងគ្រោះគឺរឿងគំនុំចាស់​ នៅពេលកើតហេតុជនសង្ស័យកំពុងកាប់ព្រៃក៍ជួបនឹងជនរងគ្រោះកំពុងជិះម៉ូតូឌុបកូន​ ក៏ស្ទុះទៅកាប់ចំ.ក.បណ្តាលឲ្យស្លាប់នៅនិងកន្លែងទាំងដៃអោបកូន​  បន្ទាប់ពីធ្វើ​សកម្មភាពរួចជនសង្ស័យមិនបានរត់គេចខ្លួន​នោះទេ​ ហើយបានអោយគេ​ ដឹកតាមម៉ូតូទៅប៉ុស្តិ៍នគរបាល​ ទទួលទោសដោយខ្លួន។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការ​សាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់​ ៕ ខ្លាំងមែន!បុរសម្នាក់​ កាប់មន្ត្រីយោធាការពារ​ព្រំដែន​ម្នាក់ដាច់.ក​ស្លាប់​ រួចឲ្យគេឌុបទៅ​ឲ្យសមត្ថកិច្ចចាប់ខ្លួន 

ចែករំលែកអត្ថបទ