Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យងោកបើករថយន្តក្រឡុកសុីម៉ង់ត៍បុករះដើមឈើជាច្រើនដើមនិងបង្គោលភ្លើងមួយដើមបាក់២កំណាត់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងរបស់​ ក្រុមហ៊ុន​ចិន សុីង សេង រេចង្កូត​ ឡើងលើសួនច្បារចែកផ្លូវបុករះដើមឈើជាច្រើនដើមនិងបង្គោលមួយដើម​បាក់ជាពីកំណាត់​
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី​វេលាម៉ោង២​ រំលងអាធ្រាត្រ​ ចូលថ្ងៃទី៣ ខែតុលាឆ្នាំ២០១៩ នៅមុខ ភោជនីយដ្ឋាន កាដូ តាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាមនឲ្យ​ដឹង​ថា មុនកើតហេតុគេឃើញរថយន្តក្រឡុកសុីម៉ង់ត៍​ មួយគ្រឿង​ ក្បាលពណ៌ស ពាក់​ស្លាក​លេខភ្នំពេញ5A-2113 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​លេខ(៦អា)ទិសដៅពីជើងទៅត្បូង ខណៈមក​ដល់ចំណុចកើតហេតុសង្ស័យ​ តៃកុងងោក​ ក៏រេចង្កោត​ មកខាងឆ្វេងដៃឡើងលើ​សួនច្បារចែកផ្លូវបុករះដើមឈើជាច្រើនដើម​និងខឿនសួនច្បារអស់ជាច្រើនកង់រួចបន្តបុក​បង្គូលភ្លើងបំភ្លឺផ្លូវមួយដើមរលើងដល់គល់ប៉ើងមកកណ្តាលផ្លូវបាក់ជាពីកំណាត់ សំណាង​ មិនបង្កឲ្យមានអ្នករងរបួស។
ប្រភពបន្តថា​ បន្ទាប់ពីបង្កហេតុភ្លាមៗអ្នកបើក​រថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់បាន​វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយល័យចរាចរណ៍ផ្លូវគោករាជធានី​ភ្នំពេញ​ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕