Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

តូចចិត្តខ្លួនមានជំងឺប្រចាំកាយមើលមិនជា​មក​លោតទឹកសម្លាប់ខ្លួនចោលកូនស្រី

ភ្នំពេញ៖​ ស្ត្រីមេម៉ាយម្នាក់តូចចិត្តនិងខ្លួនមានជំងឺ​ប្រចាំកាយរាំរ៉ៃ​ សម្រេចចិត្ត​ មកលោត​ទឹក​ពី​លើស្ពានជ្រោយចង្វារសម្លាប់ខ្លួនចោលកូនស្រីម្នាក់​ឲ្យនៅកំព្រា
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០៤ខែតុលាឆ្នាំ២០១៩​ នៅចំនុចលើស្ពាន​ជ្រោយចង្វារ​ ចាស់​ ស្ថិតក្នុងសង្កាត់ស្រះចក​ខណ្ឌដូនពេញ​ ។

ស្ត្រីរងគ្រោះមានឈ្មោះ​ ហេន​ នាត​ អាយុ​៤៣ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ភូមិត្រពាំងថ្លឹង​ សង្កាត់​ ចោមចៅទី២​ ខណ្ឌពោធិសែនជ័យ​ មានស្រុកកំណើតនៅភូមិព្រែកប្រណាក​ឃុំរាយប៉ាយ​ស្រុកកងមាស​ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន​ឲ្យដឹងថា​ គេឃើញស្ត្រីរងគ្រោះដើរកាន់កាបូបមួយនៅលើស្ពានជ្រោយចង្វារ​មិនដឹង​ថា​ មានរឿងអ្វីនោះទេ​ រួចបាន​ទុកកាបូបក៏ឡើងលើបង្កាន់ដៃស្ពាន​លោតចុះទៅក្នុងទឹក​លិចបាត់​ស្រមោល។​ ប្រភពដ៏ដែលបានបន្តថា​ មានប្រជាពលរដ្ឋធ្វើដំណើរស្ទុះទៅជួយដែរតែជួយ​មិនទាន់​ ។

បើតាមសម្ដី​កូនស្រីរបស់ជនរងគ្រោះមាន​ឈ្មោះ​ ខេង​ ស្រីឡា​ អាយុ២៣ឆ្នាំ​ បានប្រាប់​ឲ្យ​ដឹងថា​ កាលពីថ្ងៃទី៣ខែតុលាឆ្នាំ២០១៩​ ម្ដាយ​ របស់នាង​ បានចេញពីផ្ទះដោយមិន​បានចាប់អារម្មណ៍នោះទេ​ លុះដល់ថ្ងៃទី៤​នៅតែមិនឃើញម្ដាយមកផ្ទះខ្លួនក៏បានតេទូរសព្ទ័សួរ​ ស្រាប់តែម្ដាយប្រាប់ថា​ គាត់មក​លោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ​តែនាងមិនជឿ​ ។
នាងបានបន្តថា​ លុះដល់ម៉ោង០១រសៀលក៏​មានប្រជាពលរដ្ឋតេប្រាប់នាងថា​ ម្ដាយរបស់នាងបាន​លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបាត់ហើយ​ នាងនៅតែមិនជឿ។
នាងបន្តទៀតថា​ រហូតដល់ម៉ោង២រសៀល​ សមត្ថកិច្ចបានតេទៅប្រាប់ថា​ គាត់ជាសមត្ថកិច្ច​ សូមឲ្យនាងមកយកសម្ភារៈ​ ម្ដាយនៅ​ប៉ុស្តិនគរបាលស្រះចក​ ៖​ មានកាបូប​,ទូរសព្ទ័,​និងសំបុត្រពេទ្យ​ទើបដឹងថាម្ដាយស្លាប់មែន។

បច្ចុប្បន្ន​ ស្ត្រីរងគ្រោះលិចបាត់ក្នុងទឹកទន្លេ​រក​មិនទាន់រកឃើញនៅឡើយទេ​ ៕